ក្រសួង​ព័ត៌មាន មិនជួយ​អ្នកកាសែត​ដែលគ្មានវិជ្ជាជីវៈនោះទេ

  • 2020-01-20 06:15:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ បានបញ្ជាក់​ថា ក្រសួង​ព័ត៌មាន​ជួយតែ​អ្នក​កាសែត មាន​វិជ្ជាជីវៈ អ្នកដែល​មិនមាន​វិជ្ជាជីវៈ គឺមិនជួយ​ទេ ដោយលោក​បានសង្កត់ធ្ងន់​ថា ខ្លាចបំផុត​អ្នកកាសែត​គ្មានវិជ្ជាជីវៈ។ ​ការថ្លែងនេះ ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ក្រុមមេធាវីស័្មគ្រចិត្ត​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹក​ថ្ងៃទី២០ ខែ​មករា ឆ្នាំ​២០២០ នៅទីស្តីការ​ក្រសួង​ព័ត៌មាន។

លោក ខៀវ កាញារីទ្ធ បានបញ្ជាក់​ថា «ការប្តឹងអ្នក​កាសែត មិនអាចប្តឹង​អ្នកសរសេរ​បានទេ ពោលគឺប្តឹង​ចាងហ្វាយកាសែត​តែម្តង។ អ្នកនាំរឿងជាងគេ គឺកាសែតដែលអត់មានឈ្មោះ។ បើមានការជួយអន្តរាគមន៍​ពីមេធាវីស័្មគ្រចិត្ត គឺត្រូវឆ្លងក្រសួងព័ត៌មានសិន»។

ចំណែក​លោក គី តិច ប្រធានក្រុមមេធាវីស័្មគ្រចិត្ត បានថ្លែងថា «អ្នកកាសែត​ដែល​ប្រកប​ដោយវិជ្ជាជីវៈ គឺងាយស្រួល​ការពារ។ សូមគាំទ្រការលើកឡើងរបស់លោករដ្ឋមន្ត្រីដែលថា មុនផ្តល់សេវាមេធាវីត្រូវឆ្លងកាត់ក្រសួងព័ត៍មានជាមុនសិន ហើយទទួល​យកការផ្តល់សេវាមេធាវីដល់ក្រសួងព័ត៌មាន»៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;