ជំនួសឲ្យការលេងទូរសព្ទឬប្រដាប់ប្រដាផ្សេងៗ ម្តាយឪពុកគួរបណ្តុះភាពរីកច្រើនរបស់កូន តាមរយៈបទពិសោធល្អៗ

  • 2020-01-20 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជាទូទៅ​ចំណង់​ចំណូល​ចិត្ត​របស់​ក្មេងៗ​​មិន​ខុស​ពី​គ្នា​ប៉ុន្មាន​ទេ។ អាស្រ័យ​លើ​អាណាព្យាបាល​ជា​ធំ​​ ដរាប​ណា​អ្នក​​បណ្តោយ​ឲ្យ​ពួក​គេ​ធ្វើ​រឿង​អ្វី​មួយ​ញឹក​ញាប់ យូរ​ៗ​ទៅ​វា​នឹង​ក្លាយ​ជា​ទម្លាប់ ដែល​កូន​ៗ​ត្រូវតែ​ទាម​ទារ​ចង់​បាន​។ ហេតុ​នេះ​ហើយ​ ក្រៅ​ពី​ទម្លាប់​ឲ្យ​កូន​លេង​ទូរសព្ទ​ឬ​ប្រដាប់ប្រដា​ផ្សេង​ៗ ម្តាយ​ឪពុក​គួរ​ផ្តល់​បទពិសោធ​ល្អ​ៗ​ជា​ច្រើន​ ដែល​អាច​ជួយ​បណ្តុះ​គំនិត​ឲ្យ​កូន​កាន់​តែ​​វៃ​ឆ្លាត រីក​ចម្រើន​និង​ល្អ​ប្រសើរ។

១. នាំ​កូន​ទៅ​លេង​សួន​សត្វ ដើម្បី​ផ្សារភ្ជាប់​ពួក​គេ​ទៅ​នឹង​ធម្មជាតិ និង​មាន​ក្តី​អាណិត​ស្រលាញ់​ចំពោះ​សត្វ។

២. នាំ​កូន​ទៅ​មើល​រឿង​កុន​គំនូរជីវចល​​បែប​អប់​រំ​ល្អ​ៗ​។

៣. ទិញ​សំបុត្រ​យន្ត​ហោះ ដើរ​លេង​ក្រៅ​ប្រទេស ឬ​ទៅ​លេង​សាច់​ញាតិ​ជា​ដើម។

៤. បង្កើន​ចំណូល​ចិត្ត​​ផ្នែក​អាន ព្យាយាម​​ឲ្យ​កូន​​បញ្ចប់​និង​ជ្រើសរើស​​សៀវភៅ​​ថ្មី​ៗ​​ជា​បន្ត​បន្ទាប់​។

៥. បង្រៀន​ឲ្យ​កូន​ចេះ​ហែល​ទឹក​។

៦. ឲ្យ​កូន​ចូល​រៀន​​ថ្នាក់​ចម្អិន​ម្ហូប​សម្រាប់​កុមារ។

៧. ជិះ​រថភ្លើង​ទៅ​កន្លែង​ណា​មួយ​ដែល​ពុំ​ធ្លាប់​ទៅ​ពី​មុន​មក។

៨. បង្រៀន​ឲ្យ​កូន​ចេះ​ដាំ​ដំណាំ​និង​ថែទាំ​សួន​ផ្ការ។

៩. ឲ្យ​កូន​រៀន​ពី​ឧបករណ៍​តន្រ្តី​ ដើម្បី​បង្កើន​​ប្រាជ្ញា​និង​ការ​ចងចាំ។

១០. បង្ហាត់​ឲ្យ​កូន​ហ៊ាន​ប្រឈម ចេះ​​ស្វែង​រក​ដំណោះ​ស្រាយ ដោយ​ការ​លេង​ល្បែង​ផ្សង​ព្រេង​ដូច​ជា​តោង​ឡើង​ជញ្ជាំង​ជាដើម​​​។

១១. បង្រៀន​ឲ្យ​កូន​មាន​ទឹក​ចិត្ត​សប្បុរស​ ចេះ​ចែក​រំលែក​អាណិត​​អាសូរ​ដល់​អ្នក​ក្រ​ខ្សត់​។

១២. ទិញ​កាដូ​លើក​ទឹក​ចិត្ត​ ធ្វើ​ឲ្យ​ពួក​គេ​ភ្ញាក់​ផ្អើល​និង​សប្បាយ​រីករាយ។

១៣. ឲ្យ​កូន​​រៀន​គូរ​រូប​ ផាត់​ពណ៌​ ឬ​​ចូល​រៀន​ថ្នាក់​គូរ​គំនូរ។

១៤. បង្ហាត់​បង្រៀន​ឲ្យ​កូន​មាន​ភាព​ក្លាហាន​រួសរាយ​​រាក់​ទាក់​ ដោយ​ការ​អនុញ្ញាត​ឲ្យ​ពួក​គេ​លេង​ជាមួយ​ក្មេង​ដទៃ ដើរ​លេង​នៅ​ខាង​ក្រៅ បង្កើត​​ការ​សន្ទនា និង​ធ្វើ​អ្វី​ផ្សេង​ទៀត​ដោយ​ខ្លួន​ឯង​។

១៥. មាន​ដំណើរ​កម្សាន្ត​ទៅ​តាម​ទី​រួម​ខេត្ត​​ឬ​ជន​បទ ដើម្បី​​បង្ហាញ​ពី​ទិដ្ឋភាព​​ថ្មី​ៗ និង​ជីវភាព​ខុស​ប្លែក​គ្នា ឲ្យ​កូន​បាន​ដឹង​៕

ចុះ​អ្នក​វិញ​ បាន​ផ្តល់​បទ​ពិសោធន​​ល្អ​ៗ​ឲ្យ​​កូន​ៗ​ហើយ​ឬ​នៅ​?

ចុចអានបន្ត៖ រៀបការយូរប៉ុណ្ណាក៏ស្នេហានៅតែរឹងមាំ បើប្តីប្រពន្ធអាចធ្វើរឿងទាំងនេះជាមួយគ្នា

ប្រភព៖ thepowerofsilence ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទថ្មី
;