គួរចៀសវាងធ្វើរឿងអស់ទាំងនេះ បើមិនចង់បាត់លាភសំណាងនៅថ្ងៃចូលឆ្នាំចិន

  • 2020-01-23 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រ​ជា​ជន​ចិន​ជឿ​ថា បុណ្យ​ចូល​ឆ្នាំ​ចិន​ឬ​បុណ្យ​និ​ទាឃ​រដូវ​ជា​ការ​ចាប់​ផ្តើម​នៃ​ឆ្នាំ​ថ្មី។ ប្រ​សិន​បើ​អ្នក​មិន​បាន​គោរព​និង​ធ្វើ​តាម​ទំនៀម​ទម្លាប់​នោះ​ទេ វា​អាច​នាំ​ឲ្យ​អ្នក​បាត់​បង់​នូវ​លាភ​សំ​ណាង។ ហេតុ​ដូច​នេះ​ហើយ អ្នក​គួរ​តែ​គោ​រព​ប្រ​ណិ​ប័ត​ន៍ទៅ​តាម​ប្រ​ពៃ​ណី​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ពិ​សេស​សម្រាប់​បង​ប្អូន​ជាប់​ខ្សែ​ស្រ​ឡាយ​ចិន។​ បម្រាម​មិន​គួរ​ធ្វើ​អស់​ទាំង​នោះ​រួម​មាន៖

១. ហាម​ប្រើ​ប្រាស់​ថ្នាំ

នេះ​ជា​បម្រាម​សម្រាប់​បុគ្គល​ណា​ដែល​ប្រើ​ថ្នាំ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ដំបូង ព្រោះ​ប្រសិន​បើ​អ្នក​ណា​ទទួល​ទាន​ថ្នាំ គេ​ជឿ​ថា​មនុស្ស​ម្នាក់​នោះ​អាច​នឹង​ឈឺ​ពេញ​មួយ​ឆ្នាំ​តែ​ម្តង។ នៅតាមតំបន់មួយចំនួន នៅ​ពេល​ដែល​គេ​លឺ​កណ្តឹង​ប្រាប់​ថា​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​បាន​មក​ដល់​ហើយ អ្នក​ជំងឺ​ក៏​ស្រ​វា​បំ​បែក​កំប៉ុង​ថ្នាំ​ភ្លាម​ដោយ​គេ​ជឿ​ថា​ការ​ធ្វើ​បែប​នេះ​នឹង​នាំ​ជំងឺ​រោគា​ចេញ​ឆ្ងាយ។

២. ហាម​ជូត​ផ្ទះ​ឬ​យក​សំរាម​បោះ​ចោល

រូបតំណាង

ការ​ជូត​សម្អាត​ផ្ទះ​អាច​មាន​ន័យ​ថា ជា​ការ​បោស​សម្អាត​ទ្រព្យ​ចេញ​ពី​ផ្ទះ។ រីឯ​ការ​យក​សំរាម​បោះ​ចោល​មាន​ន័យ​ថា ឆ្កឹះ​យក​ទ្រព្យ​សំ​ណាង​ល្អ​ចេញ​ពី​ផ្ទះ។

៣. ហាម​ទទួល​ទាន​បបរ​ឬ​សាច់​នៅ​ពេល​ព្រឹក

ការ​ទទួល​ទាន​បបរ​ពេល​ព្រឹក​គឺ​ជា​ការ​ហាម​ប្រាម​ដោយ​សារ​តែ​គេ​ជឿ​ថា មាន​តែ​អ្នក​ក្រ​ទេ​ដែល​ទទួល​ទាន​បបរ​ជា​អា​ហារ​ពេល​ព្រឹក។ ចំពោះ​ការ​ទទួល​ទាន​សាច់​នៅ​ពេល​ព្រឹក​ក៏​គេ​ហាម​មិន​ឲ្យ​បរិ​ភោគ​ដែរ ព្រោះ​ថា​នេះ​ចាត់​ទុក​ជា​ការ​មិន​គោ​រព​ចំពោះ​ព្រះ​ពុទ្ធ​ដែល​ជា​អ្នក​មិន​សម្លាប់​សត្វ។

៤. ហាម​បោក​សម្លៀក​បំពាក់​និង​កក់​សក់

អ្នក​មិន​គួរ​បោក​សម្លៀក​បំ​ពាក់​នៅ​ពីរ​ថ្ងៃ​ដំបូង​ឡើយ ធ្វើ​បែប​នេះ​ដើម្បី​គោរព​ដល់​ទេវ​តា​ទឹក​ឬ Shuishen។ សម្រាប់​ថ្ងៃ​ដំបូង អ្នក​មិន​គួរ​កក់​សក់​ឡើយ ព្រោះ​ដោយ​សារ​ពាក្យ សក់ នៅ​ក្នុង​ភាសា​ចិន​ស្រដៀង​ទៅ​នឹង ពាក្យ រក​ស៊ី​មាន​បាន។ ដូច្នេះ​អ្នក​មិន​គួរ​កក់​សក់​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ដំបូង​ឡើយ។

៥. ចៀស​វាង​ការ​ដេរ​ប៉ាក់

ការ​ប្រើ​កាំ​បិត កន្ត្រៃ និង​វត្ថុ​ស្រួចៗ​ផ្សេង​ទៀត​ត្រូវ​បាន​ហាម​ប្រាម​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ដោយ​សារ​តែ​វត្ថុ​អស់​ទាំង​នេះ​អាច​នាំ​ឲ្យ​បាត់​បង់​ទ្រព្យ​សំ​ណាង។

៦. កូន​ស្រី​ទើប​រៀប​ការ​រួច​គឺ​ហាម​មិន​ឲ្យ​ទៅ​លេង​ផ្ទះ​ឪពុក​ម្តាយ​ខ្លួន

រូបតំណាង

សម្រាប់​កូន​ស្រី​ដែល​រៀប​ការ​រួច​គឺ​ហាម​មិន​ឲ្យ​ទៅ​លេង​ផ្ទះ​ម្តាយរ​បស់​ខ្លួន​នៅ​ថ្ងៃ​ដំបូង​ឡើយ ព្រោះ​នេះ​ជា​រឿងមិ​ន​ល្អ​ដែល​នាំ​សំ​ណាង​មិន​ល្អ​ទៅ​ដល់​ម្តាយ​ឪពុក​ឬ​ក៏​មាន​បញ្ហា​រឿង​សេដ្ឋ​កិច្ច​គ្រួ​សារ។ តាម​ទំ​នៀម​ទម្លាប់ កូន​ស្រី​ទៅ​លេង​ផ្ទះ​ម្តាយ​ឪពុក​របស់​ខ្លួន​បាន​នៅ​ថ្ងៃ​ទី​ពីរ។

៧. មើល​ថែ​ក្មេងៗ​កុំ​ឲ្យ​យំ

រូបតំណាង

ការ​យំ​របស់​ក្មេង​អាច​នាំ​សំ​ណាង​មិន​ល្អ​មក​ដល់​គ្រួ​សារ ដូច្នេះ​ម្តាយ​ឪពុក​ត្រូវ​ធ្វើ​យ៉ាង​ណា​ក៏​ដោយ​ការពារ​កុំ​ឲ្យ​ពួក​គេ​យំ។

៨. ចៀស​វាង​ការ​ធ្វើ​ឲ្យ​ធ្លាក់​របស់​របរ​បែក

ការ​ធ្លាក់​របស់​របរ​បែក​អាច​ជា​ការ​នាំ​ឲ្យ​បាត់​បង់​ទ្រព្យ​សំ​ណាង។ ហេតុ​ដូច​នេះ​ហើយ ចំពោះ​អ្នក​លក់​ដូរ​និង​រក​ស៊ី​វិញ​តែង​មាន​ការ​ប្រុង​ប្រ​យ័ត្ន​ចំពោះ​រឿង​មួយ​នេះ។

៩. ហាម​ទៅ​មន្ទីរ​ពេទ្យ

សម្រាប់​ការ​ទៅ​ពេទ្យ​គឺ​ត្រូវ​បាន​ហាម​មិន​ឲ្យ​ធ្វើចំ​ពោះ​មនុស្ស​ម្នាក់ៗ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ព្រោះ​វា​អាច​នាំ​ជំងឺ​ទៅ​ដល់​មនុស្ស​អ្នក​នោះ។ អ្នក​អាច​ទៅ​បាន​ក្នុង​ករណី​ណា​ដែល​ត្រូវ​ទៅ​បន្ទាន់​ខ្លាំង​តែ​ប៉ុ​ណ្ណោះ។

១០. ចៀសវាង​មិន​ឲ្យ​មាន​ការ​បាត់​របស់​របរនិង​ការ​ខ្ចី​លុយ​គេ

ក្នុង​អំឡុង​ពេលចូល​ឆ្នាំ​ចិន អ្នក​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​បាត់​របស់​របរ​ពិសេស​កាបូប​លុយ ព្រោះ​វា​អាច​នាំ​ឲ្យ​អ្នក​មាន​ការ​បាត់​ជា​បន្ត​បន្ទាប់​នៅ។ ប្រសិន​បើ​មាន​អ្នក​ជំពាក់​លុយ​អ្នក ឬ​ខ្ចី​លុយ អ្នក​គប្បី​កុំ​ទៅ​ទារ​ឬឲ្យ នៅ​អំឡុង​ពេល​ចូល​ឆ្នាំ​ចិន​ឲ្យ​សោះ​ព្រោះ​វា​នឹង​នាំ​សំ​ណាង​មិន​ល្អ​ដល់​អ្នក​ពេញ​មួយ​ឆ្នាំ។

១១. ត្រូវ​រក្សា​ក្រ​ឡ​អង្ករ​ឲ្យ​នៅ​ហូរ​ហៀរ

ក្រឡ​អង្ករ​គឺ​មិន​ត្រូវ​ឲ្យ​នៅ​ទទេ​ឡើយ ព្រោះ​វា​អាច​លេច​ចេញ​ជា​ភាព​មិន​ល្អ ភ័យ​ខ្លាច និង​ជា​ប្រថ្នូល​មិន​ល្អ​សម្រាប់​ឆ្នាំ​ថ្មី។

១២. ហាម​ពាក់​សម្លៀក​បំពាក់​ចាស់ៗ​និង​ពាក់​សម្លៀក​បំ​ពាក់​ពណ៌​ស​ឬ​ខ្មៅ

រូបតំណាង

នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន អ្នក​មិន​គួរ​ប្រើ​សម្លៀក​បំ​ពាក់​ចាស់ៗ​ឡើយ។ ចំពោះ​ក្មេងៗ​វិញ គេ​ជឿ​ថា​ប្រសិន​បើ​ប្រើ​សម្លៀក​បំពាក់​ចាស់ៗ​នោះ​គឺ​អាច​នឹង​នាំ​សំ​ណាង​មិន​ល្អ។ ចំពោះ​សម្លៀក​បំ​ពាក់​ពីរ​ពណ៌​នេះ​វិញ​គឺ​មិន​ត្រូវ​ឲ្យ​ប្រើ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ឡើយ ​ព្រោះ​ពណ៌​ទាំង​ពីរ​នេះ​តំ​ណាង​ឲ្យ​ការ​កាន់​ទុក។

១៣. ហាម​សម្លាប់​សត្វ

ចាប់​ពី​ថ្ងៃ​ទី​មួយ​រហូត​ទៅ​ដល់​ថ្ងៃ​ទី​ដប់​ប្រាំ មិន​ត្រូវ​ឲ្យ​មាន​ការ​សម្លាប់​សត្វ​ឡើយ​ព្រោះ​វា​ជា​ប្រ​ថ្នូរ​មិន​ល្អ។

១៤. ការ​ជូន​អំ​ណោយ​មិន​សម​រម្យ

សម្រាប់​អំ​ណោយ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន អ្នក​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ជូន​ទៅ​បង​ប្អូន​សាច់​ញាតិ។ អ្នក​គួរ​ចៀស​វាង​ជូន​កា​ដូរ​មួយ​ចំនួន​ដូច​ជា នា​ឡិកា កន្ត្រៃ​និង​ផ្លែ​សេ៊រី​ព្រោះ​របស់​អស់​ទាំង​នេះ​មាន​អត្ថ​ន័យ​មិន​ល្អ​នៅ​ក្នុង​វប្ប​ធម៌​ចិន។

រូបតំណាង៖ Pinterest

ចុចអានបន្ត៖

សម្ភារៈតុបតែងមានលាភហុងស៊ុយ គួរត្រៀមឲ្យត្រូវក្បួនក្នុងថ្ងៃចូលឆ្នាំចិន

ប្រភព៖ China Highlights ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទថ្មី
;