មានផ្លូវហើយ! អ្នកវិទ្យាសាស្រ្តបង្កើតអុកស៊ីសែនចេញពីដីភពព្រះចន្ទ
- 2020-01-21 02:55:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានផ្លូវហើយ! អ្នកវិទ្យាសាស្រ្តបង្កើតអុកស៊ីសែនចេញពីដីភពព្រះចន្ទ
ចន្លោះមិនឃើញ
ភ្នាក់ងារអវកាសអឺរ៉ុប (ESA) បានបង្កើតរោងចក្រគំរូមួយក្នុងគោលបំណងផលិតអុកស៊ីសែន ចេញពីដី និងធូលីភពព្រះចន្ទ ដែលមានសារៈសំខាន់បំផុតសម្រាប់ការតាំងទីលំនៅ និងបេសកកម្មនានាលើភពនេះ នាថ្ងៃអនាគត។
រោងចក្រផលិតអុកស៊ីសែននេះ ត្រូវបានបង្កើតឡើងដោយមានកិច្ចសហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវអវកាស និងបច្ចេកវិទ្យាអឺរ៉ុប (ESTEC) ដែលមានទីតាំងនៅក្នុងប្រទេសហូរឡង់។
អ្នកស្រី Beth Lomax អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Glasgow និងជាអ្នកស្រាវជ្រាវម្នាក់លើគម្រោងនេះ បានឱ្យដឹងថា ការផលិតអុកស៊ីសែនចេញពីធនធានដែលរកឃើញនៅលើភពព្រះចន្ទ គឺពិតជាមានប្រយោជន៍យ៉ាងធំធេងសម្រាប់ការរស់នៅលើភពនេះនាពេលអនាគត ទាំងការដកដង្ហើម និងផលិតកម្មឥន្ធនៈគ្រាប់រ៉ុកកែត។
អ្នកស្រីបន្តថា ធូលី ដី និងថ្ម និងវត្ថុធាតុដទៃទៀតដែលរកឃើញនៅលើភពព្រះចន្ទ គឺពិតជាមានផ្ទុកអុកស៊ីសែន ៤០-៤៥%។ ទោះជាយ៉ាងនេះក្តី វាមិនទាន់អាចត្រូវបានប្រើប្រាស់ភ្លាមៗឡើយ ដោយត្រូវឆ្លងកាត់បច្ចេកវិទ្យារំលាយមួយហៅថា «molten salt electrolysis» ទើបអាចស្រង់អុកស៊ីសែនមកប្រើបាន៕