គ្រូ Everton ខកចិត្តដែលនាំមុខ ២ មុនហើយនៅឲ្យគេតាមទាន់ (មានវីដេអូ)

  • 2020-01-22 02:13:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកចាត់ការទូទៅក្រុម Everton លោក Carlo Ancelotti បាននិយាយប្រាប់សារព័ត៌មានក្រោយចប់ប្រកួតយប់មិញថា៖ "កូនក្រុមលេងបានល្អ ប៉ុន្តែគ្មានសំណាង វាជារឿងខកចិត្តបន្តិចដែរ ព្រោះយើងយកបាន ៣ ពិន្ទុទៅហើយរបូតសល់តែ ១ ពិន្ទុវិញ។"

រូបថត៖ GettyImages
ក្រុម Everton អាចរកបានគ្រាប់នាំមុខ ២ មុនដោយកីឡាករចំណូលថ្មីទើបនឹងផ្ទេរពី Juventus គឺ Moise Kean។ វាជាគ្រាប់បាល់ដំបូងរបស់គេ​និងមួយគ្រាប់ទៀតដោយ Calvert-Lewin ប៉ុន្តែត្រូវបានកីឡាករ Florian Lejeune របស់ក្រុម Newcastle United វាយបកបាន ២ គ្រាប់វិញផ្ទួនៗគ្នា។​

ទស្សនាវីដេអូខាងក្រោម៖

បច្ចុប្បន្នក្រុមមានមូលដ្ឋាននៅតំបន់ Merseyside អង់គ្លេសមួយនេះឈរលេខ ១២ ក្នុងតារាងមាន ៣០ ពិន្ទុគត់៕

Theo Walcott /រូបថត៖ Everton
Moise Kean /រូបថត៖ Everton

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;