វីដេអូ៖ De Bruyne បង្កើតកំណត់ត្រាសំខាន់មួយក្នុងប្រវត្តិសាស្រ្តបាល់ទាត់អង់គ្លេស
- 2020-01-22 03:03:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូ៖ De Bruyne បង្កើតកំណត់ត្រាសំខាន់មួយក្នុងប្រវត្តិសាស្រ្តបាល់ទាត់អង់គ្លេស
ចន្លោះមិនឃើញ
ខ្សែបម្រើសញ្ជាតិបែលហ្សិក Kevin De Bruyne បានក្លាយកីឡាករដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្តបាល់ទាត់អង់គ្លេស ដែលបង្កើតឱកាសនិងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម(Assist) បាន ១៥ ដងឡើងចំនួន ៣ រដូវកាលផ្សេងគ្នាគឺ
-២០១៧-២០១៨ ធ្វើបាន ១៦ assists
-២០១៩-២០២០ ធ្វើបាន assists និងមានបន្តទៀត។
មិនត្រឹមតែប៉ុណ្ណោះទេ រូបគេរកបាន ៧ គ្រាប់រដូវកាលនេះ។ De Bruyne ក៏ជាប់កំណត់ត្រាជាអ្នក Assist បានច្រើនជាងគេលើសកីឡាករផ្សេងៗនៅតាមលីគកំពូលអឺរ៉ុបទាំង ៥ ។
រូបគេចាយពេលតែ ១៤ ប្រកួតប៉ុណ្ណោះ Assist បាន ៦ ដងដែលកំណត់ត្រានេះធ្លាប់បានកាន់កាប់ដោយខ្សែប្រយុទ្ធបារាំងលេងឲ្យក្រុម Arsenal គឺ Thierry Henry លេង ២០ ប្រកួតឯណោះ។ រីឯមិត្តរួមក្រុម Sergio Aguero ក៏បានបង្កើតកំណត់ត្រាអ្នករកគ្រាប់ច្រើនជាងគេនៅក្រុមទូកក្ដោងខៀវ គឺចូលលេងសរុប ៣៦០ ដងស៊ុតបាន ២៥១ គ្រាប់ ក្រោយស៊ុតចូល ១ គ្រាប់ជួយក្រុម Manchester City ឈ្នះ Sheffield United៕