លោក ប្រាក់ សុខុន បញ្ជាក់រឿងការដាក់មូលដ្ឋានកងទ័ពអាមេរិកនៅកម្ពុជា

  • 2020-01-23 01:57:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បាន​បញ្ជាក់​ពីការ​ដាក់​មូលដ្ឋានកងទ័ព សហរដ្ឋអាមេរិក​នៅ​កម្ពុជា​ថា នេះ​គ្រាន់​តែ​ពាក្យ​ចចាម​អារាម​ទេ ហើយ​កម្ពុជា​ទោះ​បី​ជា​មាន​សិទ្ធិ​អធិបតេយ្យ​ក្នុងការការពារអធិបតេយ្យភាព បូរណ​ភាព​របស់​ខ្លួន​ក៏​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​កងទ័ព​បរទេស​ណា​នៅលើទឹកដីកម្ពុជាទេ គឺ​កម្ពុជា​គោរព​រដ្ឋ​ធម្ម​នុញ្ញ​របស់​ខ្លួន។ កាលើក​ឡើង​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​ជួប​ពិភាក្សាការងារជាមួយ គណ​ប្រតិភូ​សភា​អាមេរិក ដឹកនាំដោយលោក ម័រ តុន សមាជិក​សភា​មក​ពី​គណប្រជាធិបតេយ្យ ចំនួន ៦នាក់ កាល​ពី​ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅ​ទីស្តី​ការ​ក្រសួង​ការបរទេស។

គណប្រតិភូសភាអាមេរិក ដែល​ដឹកនាំដោយលោក ម័រ តុន សមាជិក​សភា​មក​ពី​គណ​ប្រជា​ធិបតេយ្យ ចំនួន ៦នាក់ក្នុងនោះសមាជិកសភា ៣នាក់ សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាធិប តេយ្យ ១នាក់ និងសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ២នាក់។

លោក កុយ គួង អ្នក​នាំពាក្យក្រសួងការបរទេស និងសហប្រតិបបត្តិការអន្តរជាតិ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​បន្ទាប់ពីជំនួបចប់ថា ភាគីទាំងពីរបានពិភាក្សាគ្នាប្រកបដោយផ្លែផ្កា និង​ធ្វើ​យ៉ាង​ណា​ជម្រុញ​ឲ្យ​ទំនាក់ទំនងរវាងកម្ពុជា និង​សហរដ្ឋអាមេរិក​ឲ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។

ខាងភាគីសហរដ្ឋអាមេរិកបានបញ្ជាក់ថា កន្លង​មកនេះ រដ្ឋាភិបាល និងរដ្ឋាភិបាល ធ្វើការជាមួយគ្នា ពេល​នេះ​ប្រតិភូ​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក​ដែល​មកកម្ពុជាក៏បញ្ជាក់ថា មិនត្រឹមតែរដ្ឋាភិបាលទេ គឺ​ទាំង​សភា​អាមេរិក​ក៏​មាន​ចេតនា​យ៉ាង​ខ្លាំង​ក្នុង​ការ​លើក​ស្ទួយ​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់វិស័យរវាងកម្ពុជា និង​សហរដ្ឋ​អាមេរិក។

លោក កុយ គួង បានបន្តថា ភាគីទាំងពីរបានពិភាក្សាថា តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ទៀត​ដើម្បី​ឲ្យ​ប្រទេស​ទាំង​ពីរ កាន់​តែ​មាន​ទំនាក់ទំនង​កាន់​តែ​ល្អប្រសើរ។ ភាគីខាងសហរដ្ឋអាមេរិកបានបញ្ជាក់ថា ការ​ខិតខំ​ធ្វើ​ឲ្យ​ទំនាក់ទំនង​ល្អប្រសើរនេះ ដោយ​សហរដ្ឋអាមេរិក​នឹង​គោរព​អធិបតេយ្យ​ភាព​របស់​កម្ពុជា៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;