កម្ពុជា និង​អាមេរិក មាន​ពាណិជ្ជកម្ម​កើន​ដល់​ ៥ពាន់លានដុល្លារ​នៅ​ឆ្នាំ ២០១៩

  • 2020-01-23 02:06:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក គឺមានការកើនឡើង ដោយនៅឆ្នាំ២០១៨ មាន​ប្រមាណជាង ៤ពាន់លានដុល្លារ។ ហើយរហូតមកដល់ឆ្នាំ២០១៩ កាន់​តែ​មាន​ការ​កើន​ឡើង​ជា​លំដាប់ គឺមានប្រមាណជាង ៥ពាន់លានដុល្លារ។ ចំពោះការវិនិយោគរបស់អាមេរិកមកកម្ពុជា គិត​ចាប់​ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៨ មានចំនួនជាង ១៣០០​លានដុល្លារ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ។

លោក កុយ គួង បន្តថា វិនិយោគរបស់អាមេរិកផ្តោតទៅលើវិស័យទេសចរណ៍ សេវាកម្មសំណង់ កសិកម្ម វាយ​នភ័ណ្ឌ ថាមពល និងសណ្ឋាគារ។ បើ​ពិនិត្យ​ទៅ​លើ​វិស័យ​ទេសចរណ៍វិញ គឺ​ទេសចរណ៍​អាមេរិក​ប្រមាណជាង ២៥ម៉ឺននាក់ មក​កម្ពុជា​ជារៀងរាល់ឆ្នាំ។

ចំពោះជំនួយដែលអាមេរិកជួយមកកម្ពុជាកន្លងមក គឺគិតពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៥ មានជាង ១ពាន់​លាន​ដុល្លារ ដោយផ្តោតទៅលើវិស័យសុខាភិបាល អប់រំ អភិបាលកិច្ចល្អ និង​ប្រជាធិប​តេយ្យ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;