AFC U23 លេងដល់វគ្គផ្តាច់ព្រ័ត្រ ស្បែកជើងមាសនឹងបានទៅលើប្រុសស្អាតរូបនេះ

  • 2020-01-23 04:10:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពានរង្វាន់យុវជនអាស៊ីអាយុក្រោម ២៣ ឆ្នាំ AFC U-23 Championship បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ ខណៈដែលក្រុមខ្លាំងដែលត្រូវប៉ះគ្នា កូរ៉េខាងត្បូង និង អារ៉ាប់ឌីសាអូឌីត ធ្វើឡើងនៅម៉ោង ៧:៣០ នាទីយប់ថ្ងៃអាទិត្យទី ២៦ ខែមករាឆ្នាំ ២០២០ នៅក្នុងកីឡដ្ឋាន Rajamangala Stadium ប្រទេសថៃ។ ចំណែកអូស្ត្រាលី និង អ៊ូបេគីស្ថាន ត្រូវប្រកួតគ្នាដណ្តើមយកចំណាត់ថ្នាក់លេខ៣ នៅថ្ងៃទី ២៥ ខែមករា។

Lee ទាត់ Free-kick ទម្លាក់ក្រុម ហ្សកដានី /រូបថត៖ AFC
កីឡាករកូរ៉េខាងត្បូង Lee Dong gyeong ជាប់ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងព្រឹត្តិការណ៍នេះគឺ សរុប ៦ គ្រាប់ហើយ។ ថ្វីជើង Free-kick យ៉ាងស្អាតរបស់គេនេះហើយបានទម្លាក់ក្រុម ហ្សកដានី នៅវគ្គ ៨ ក្រុមជួយកូរ៉េខាងត្បូង ឡើង Semi-Final ទៅជួប អូស្រ្ដាលី។ ម្តងទៀតរូបគេ ក៏ជាអ្នកស៊ុតចូលនៅនាទី ៧៩ ជួយក្រុមឈ្នះ ២-០ ទម្លាក់ក្រុមការពារតំណែងជើងឯក អូស្រ្ដាលី ចេញនៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ។
Lee Dong gyeong ពេលប៉ះ អូស្រ្ដាលី /រូបថត៖ AFC

ដូច្នេះជំនួបរវាង ក្រុមមកពីអាស៊ីកណ្ដាលខាងកើត(អារ៉ាប់ឌីសាអូឌីត) ប៉ះនឹង ក្រុមមកពីអាស៊ីខាងកើត(កូរ៉េខាងត្បូង) នឹងធ្វើឲ្យកាន់តែចាប់អារម្មណ៍ខ្លាំង ក៏ដោយសារក្រុមទាំងពីរសុទ្ធតែទម្លាក់ក្រុមខ្លាំងៗអស់ហើយ បានឡើងមកដល់វគ្គនេះ៕

រូបថត៖ AFC

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;