២ថ្ងៃចុងក្រោយបុណ្យចូលឆ្នាំចិន ត្រូវធ្វើរឿងមួយនេះឲ្យបាន!
- 2020-01-25 01:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២ថ្ងៃចុងក្រោយបុណ្យចូលឆ្នាំចិន ត្រូវធ្វើរឿងមួយនេះឲ្យបាន!
ចន្លោះមិនឃើញ
ការរៀបចំពិធីបុណ្យចូលឆ្នាំចិន ជាប្រពៃណីចាស់តំណាលមួយសម្រាប់ប្រជាជនខ្មែរជាប់សែស្រឡាយចិនបានប្រកាន់ខ្ជាប់ខ្ជួននូវត្រណមសំខាន់ៗចំនួន៣ថ្ងៃនៃពិធី។ មែនទែនទៅការធ្វើតាមត្រណមនេះ ជនជាតិចិនជឿថា ជួយឲ្យក្រុមគ្រួសារ សាច់ញាតិ ជួបតែសេចក្ដីរុងរឿង និងមានសុភមង្គល។
លោកតា លី ចាស់ព្រឹទ្ធារ្យនៅវិហារសាមអ៊ួង បានរៀបរាប់អំពីត្រណមខ្លះៗនៅក្នុងពិធីបុណ្យចូលឆ្នាំចិនទាំងបីថ្ងៃ ដែលចាស់ទុំបុរាណរបស់ចិនឲ្យកូនចៅត្រូវអនុវត្ត។ សម្រាប់ថ្ងៃដំបូង ជាថ្ងៃសែន ទាំងចាស់ ទាំងក្មេងដែលជាកូនចៅជាប់សែចិនរស់នៅក្នុងដំបូលក្នុងគ្រួសារតែមួយ ត្រូវនៅជួបជុំគ្នាក្នុងផ្ទះ ហើយតមមិនឲ្យដើរទៅណាផ្ដេសផ្ដាសឆ្ងាយផ្ទះឡើយ។
ដោយឡែកសម្រាប់ថ្ងៃពីរវិញ តាមទំនៀមទំលាប់ជនជាតិចិន គេអនុញ្ញាតឲ្យកូនចៅ ឬក្រុមគ្រួសារ ទៅលេងផ្ទះសាច់ញាតិដែលនៅជិតៗ ដោយមានចំណីចំណុក អាហារ ផ្លែឈើ ចែកជូនគ្នា ឬបរិភោគជុំគ្នា ជជែករីករាយ ដោយភ្ជាប់នឹងពាក្យជូនពរឲ្យគ្នាទៅវិញទៅមក។ ចំពោះការធ្វើដំណើរទៅលេងផ្ទះសាច់ញាតិនោះ ប្រជាជនខ្មែរកាត់ចិនដែលមានគ្រួសារតូចៗនោះក៏តែងតែហៅPass App ដើម្បីជិះទៅទាំងគ្រួសារ ព្រោះវាងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាព មិនចំណាយថវិកាអស់ច្រើន។
នៅថ្ងៃចុងក្រោយ គឺថ្ងៃដើរកម្សាន្តសប្បាយ ឬទៅលេងបងប្អូនសាច់ឆ្ងាយៗ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងគ្នាឲ្យកាន់តែរឹងមាំ។ អ្វីដែលសំខាន់នោះ នៅថ្ងៃដែលជួបជុំគ្រួសារ សាច់ញាតិជនជាតិក៏មិនភ្លេចឡើយ នូវកាដូអាំងប៉ាវដ៏មានអត្ថន័យបំផុត។ តើវាន័យយ៉ាងដូចម្ដេច?
ការផ្តល់អាំងប៉ាវ ដល់សាច់ញាតិ ត្រូវភ្ជាប់ជាមួយពាក្យថា សុខសប្បាយ។ តួយ៉ាង បើឲ្យក្មេងៗស្ថិត ក្នុងវ័យសិក្សា ត្រូវនិយាយថា «សុខសប្បាយ រៀនឆ្លាតឆាប់ចេះ» ប៉ុន្តែបើក្មេងនោះស្ថិតក្នុងវ័យរកស៊ី គេនិយាយថា «សុខសប្បាយ រក ស៊ីហេងៗ»។ ចំណែកឯកូនៗដែលមានមុខរបររកស៊ីបានកាក់កបហើយនោះ ក៏អាចយកអាំងប៉ាវ ទៅជូនឪពុកម្តាយចាស់ទុំជាសាច់ញាតិរបស់ខ្លួនគេវិញដែរ ដោយភ្ជាប់ដោយពាក្យថា «សុខសប្បាយ អាយុយឺនយូរ»។
គួរបញ្ជាក់ថា ក្នុងអំឡុងចូលឆ្នាំរយៈពេល៣ថ្ងៃនេះ ចាស់ទុំមិនឲ្យបោសផ្ទះសម្បែងចេញទៅក្រៅទេ តែបើចាំបាច់ត្រូវបោសសំរាមគប្បីត្រូវបោសប្រមូលចូលទៅក្នុងផ្ទះហើយ រៀបចំទុកដាក់ឲ្យបានត្រឹមត្រូវ។ ប្រសិនបើកូនចៅចិន គោរពមិនបានខ្ជប់ខ្ជួននោះ គ្រួសារអាចនឹងរកស៊ីមិនសូវកាក់កបផងដែរ៕