ចូលឆ្នាំចិន៣ថ្ងៃ៖ ស្លាប់ និងរបួស ៩០នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍
- 2020-01-27 01:26:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលឆ្នាំចិន៣ថ្ងៃ៖ ស្លាប់ និងរបួស ៩០នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍
ចន្លោះមិនឃើញ
មនុស្សចំនួន ៣៥នាក់បានស្លាប់ និង ៥៥នាក់បានរងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំចិនរយៈពេលបីថ្ងៃ ពីថ្ងៃទី២៤-២៥-២៦ ខែមករា ឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យ បានប្រាប់ [ខ្លីៗ] ថា នៅថ្ងៃទី២៥ ខែមករា (ថ្ងៃចូលឆ្នាំចិន) គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២២លើក ស្លាប់ ១៤នាក់ របួសស្រាលចំនួន ២២នាក់ និងធ្ងន់ចំនួន១៤នាក់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺគិតពីម៉ោង៧ព្រឹក មកដល់ត្រឹមម៉ោង៤រសៀល។
នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ (ថ្ងៃសែនចូលឆ្នាំចិន) គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១៣លើក មានមនុស្សស្លាប់ចំនួន១២នាក់ និងរបួសចំនួន ១៧នាក់ (របួសស្រាល៣នាក់ និងរបួសធ្ងន់១៤នាក់) ។
នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១៣លើក មានមនុស្សស្លាប់ចំនួន៩នាក់ និងរបួសចំនួន ១២នាក់(របួសធ្ងន់១០នាក់ ស្រាល២នាក់)។
មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ដោយសារ: ល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្ដាំ ប្រជែង ស្រវឹង និងបត់គ្រោះថ្នាក់៕