ព្រះខ័នរាជ​ស្វាយរៀង​ ឡើងទៅលេង AFC Cup ហើយ ដឹង​អត់​ថាប៉ះក្រុមណាខ្លះ?

  • 2020-01-30 01:37:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វគ្គជម្រុះ AFC Cup 2020 បានបញ្ចប់ហើយ​កាលពីយប់មិញនេះ ក្នុងនោះក្រុមព្រះខ័នរាជស្វាយរៀង ដែល​ជាក្រុមតំណាងកម្ពុជា បានឡើង​ទៅវគ្គចែកពូល បន្ទាប់ពី​យកឈ្នះ​ក្រុម Master 7 របស់ឡាវ ទាំងពីរក្នុងលទ្ធផលសរុប ៧-១។

ព្រះខ័នរាជស្វាយរៀង ស្ថិតនៅក្នុងពូលG រួមមាន Ceres-Negros (ហ្វីលីពីន), Than Quang Ninh (វៀតណាម) និង Bali United (ឥណ្ឌូណេស៊ី)។ ការប្រកួតជុំទី១ នឹង​ធ្វើឡើង​នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ​២០២០​ខាងមុខនេះ ដោយព្រះខ័នរាជ​ស្វាយរៀង នឹងត្រូវទៅជួប Ceres-Negros៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;