ប្រធានាធិបតីហ្វីលីពីន ហាមឃាត់មន្រ្តីខ្លួនមិនឱ្យទៅអាមេរិកដាច់ខាត
- 2020-01-30 06:52:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានាធិបតីហ្វីលីពីន ហាមឃាត់មន្រ្តីខ្លួនមិនឱ្យទៅអាមេរិកដាច់ខាត
ចន្លោះមិនឃើញ
ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានចេញបញ្ជាកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ហាមឃាត់សមាជិកគណៈរដ្ឋមន្រ្តីរបស់លោក ពីការធ្វើដំណើរទៅសហរដ្ឋអាមេរិក។
លោកបានថ្លែងប្រាប់អ្នកកាសែតបន្ទាប់ពីចប់ពិធីរំលឹកខួបមួយយ៉ាងដូច្នេះ៖ «ខ្ញុំនឹងមិនអនុញ្ញាតឱ្យសមាជិកគណៈរដ្ឋមន្រ្តីណាម្នាក់ ទៅកាន់អាមេរិកឡើយនៅពេលនេះ»។
លោកបានបញ្ជាក់ថា ការចេញបទបញ្ជាហាមឃាត់នេះ គឺបន្ទាប់ពីអាមេរិក បដិសេធមិនឱ្យលោក Ronaldo dela Rosa ដែលជាអតីតមេប៉ូលិសហ្វីលីពីន (បច្ចុប្បន្នសមាជិកព្រឹទ្ធសភា) និងជាអ្នកនៅពីក្រោយខ្នងនៃយុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់លោក Duterte ចូលទឹកដីខ្លួនឡើយ។ ក្រៅពីនេះ ព្រឹទ្ធសភាអាមេរិក ក៏បានអនុម័តច្បាប់មួយដែលនាំទៅដល់ការដាក់ទណ្ឌកម្មប្រឆាំងនឹងមន្រ្តីហ្វីលីពីន ដែលពាក់ព័ន្ធនឹងការសម្លាប់ក្រៅប្រព័ន្ធផងដែរ៕