ក្តៅៗ! កូរ៉ូណាវីរុស ឆ្លង​ដល់ប្រទេស​អាស៊ាន ១ទៀត​ហើយ

  • 2020-01-30 08:30:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ហ្វីលីពីន បាន​ក្លាយជា​ប្រទេស​អាស៊ាន​ទី៦ ដែលកើតមាន​ករណីឆ្លងវីរុស​កូរ៉ូណា ពោលគឺ​ក្រសួងសុខាភិបាលហ្វីលីពីន បានរកឃើញ​ថាអ្នកជំងឺម្នាក់បានឆ្លងវីរុសនេះ។

អ្នកជំងឺម្នាក់នេះ ស្ថិតក្នុងចំណោម​មនុស្ស ២៣នាក់ ដែលត្រូវត្រួតពិនិត្យដោយ​ក្រសួង​សុខាភិបាលហ្វីលីពីន។ នេះបើតាម​ការបញ្ជាក់​របស់លោក Francisco Duque III នៅថ្ងៃទី៣០ ខែមករា ​ឆ្នាំ២០២០នេះ។

អ្នកជំងឺខាងលើ គឺជាស្ត្រី​ដែលមាន​ប្រវត្តិ​ធ្វើដំណើរទៅកាន់​ក្រុងវូហាន ប្រទេសចិន ដែល​ជាកន្លែងផ្ទុះវីរុសកូរ៉ូណាថ្មី។

សូមជម្រាបថា ប្រទេស​អាស៊ាន ៥ទៀត​ដែល​មានករណីឆ្លងវីរុសនេះ ថៃ សិង្ហបុរី ម៉ាឡេស៊ី វៀតណាម និង​កម្ពុជា៕

ប្រភព៖ rappler ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;