ដើមឆ្នាំ ២០២០ Suzuki បញ្ចេញម៉ូតូស៊េរីថ្មីពីរម៉ូដែលលក់លើទីផ្សារភ្លាម!

  • 2020-02-03 03:17:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Suzuki បាន​បញ្ចេញ​ម៉ូតូ Smash V និង Nex II ស៊េរី​ឆ្នាំ ២០២០ ដែល​ជា​ប្រភេទ​ម៉ូតូ​ប្រើ​ចង្កឹះលេខ​និង​លេខអូតូ ដែល​កំពុង​មាន​ភាព​ពេញ​និយម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​នា​ពេល​បច្ចុប្បន្ន។

Smash V ស៊េរី​ថ្មី​នេះ​បាន​រំលេច​តែម​ផុស​បែប​ 3D​ និង​មាន​ពណ៌​ប្រភេទ​ថ្មី Mat Gray ដែលតាម​ក្រុមហ៊ុននាំ​ចូលអះអាង​ថា មាន​​តែលក់​នៅ​​ទី​ផ្សារ​កម្ពុជា​ប៉ុណ្ណោះ។

លក្ខណៈពិសេសមួយចំនួនមាន៖

  • បំពាក់​ចង្កៀង​មុខ​ធំ​ល្អ,
  • កុងទ័រ​រចនា​ស្អាត បង្ហាញ​ទិន្នន័យ​ច្បាស់​ល្អ,
  • មាន​តែម​ផុស 3D,
  • ចំណុះ​ធុងសាំង​ទំហំ ៤.៥ លីត្រ ធំ​ជាង​ម៉ូតូ​ផ្សេង មាន​តែ​៤ លីត្រ​ប៉ុណ្ណោះ,
  • មាន​ឃ្លុប​កែប​ធំ​ អាច​ដាក់​សម្ភារៈ​បាន​ច្រើន,
  • ប្រភេទ​ហ្រ្វាំង​បូម អំណោយ​ផល​ក្នុង​ការ​បើកបរ​រដូវ​ភ្លៀង បញ្ឃប់​ម៉ូតូ​បាន​ភ្លាមៗ សុវត្តិភាព​ជាង​ប្រភេទ​ហ្វ្រាំង​ស្បែក,
  • ចង្កៀង​ក្រោយ​ភ្លឺ​ច្បាស់ អាច​ឱ្យ​អ្នក​រក​ម៉ូតូ​ពី​ក្រោយ​បាន​យ៉ាង​ងាយ និងមាន​​កំលាំងខ្លាំងរហូតដល់ ១១៣សេសេ។

ចំណែក Suzuki Nex II ស៊េរី​ថ្មី ២០២០ ជា​មួយ​គ្នា​ផង​ដែរ ដោយ​មាន​ការ​រចនា​ថ្មីបំពាក់​មក​ជាមួយ​កម្លាំង​ម៉ាស៊ីន ១១៥ សេសេ រួមជា​មួយ​ប្រព័ន្ធ​បេន​សាំង FI ដែល​ជា​បច្ចេកវិទ្យា​ថ្មី​របស់ Suzuki គឺ SEP (Suzuki Eco Performance) ដែល​ជួយ​ឲ្យ​ម៉ាស៊ីន​កាន់​តែ​ស៊ី​សាំង​តិច​ជាង​មុន និង​បានកែប្រែថ្មីបន្ថែមទៀតនូវអំពូល LED លើ​ស៊េរី​ថ្មី​នេះ ដើម្បី​ឲ្យ​ម៉ូតូដ៏តូចនេះ​​កាន់​តែភ្លឺច្បាស់ និង​ងាយស្រួលក្នុងការបើកពេលយប់។

លក្ខណៈពិសេសមួយចំនួនមាន៖

  • ក្បាល​ចង្កៀង​រចនា​បែប​ស្ព័រ និង​មាន​មុខ​កាត់​ជ្រៅ។
  • រូប​រាង​ទាំង​មូល​ថ្មី ចង្កៀង​មុខ ស្តុប​ក្រោយ រចនា​ថ្មី​មាន​ពន្លឺ​ភ្លើ​ច្បាស់​ជាង​មុន។
  • ឆ្អឹង​តួ​ម៉ូតូ​ជា​ប្រភេទ​ដែក​ថែប​ស្វិត ធ្វើ​ឲ្យ​ការ​បើក​បរ​មាន​លំនឹង និង​ស្ថេរ​ភាព។
  • ម៉ាស៊ីន​មាន​កម្ពស់​ពី​ផ្ទៃ​ដី 150 mm កម្ពស់​កែប​ទាប​ល្មម​ងាយ​ស្រួល​បើក​បរ។
  • ឃ្លុប​ក្រោម​កែប និង​ហោប៉ៅ​មុខ​ពីរ ធំទូលាយ​ជាង​មុន​មាន​ភាព​រឹង​មាំ។ ហ្វ្រាំង​បូម​មុខ​មាន​ទំហំ​ធំ​ជាង​មុន និង​ម័រឌីស័រ​ក្រោយ បូម​រឹង​អាច​ធន់​និង​ទម្ងន់​ធ្ងន់។
  • កុង​ទ័រ​ថ្មី​បែប​ស្ព័រ បែង​ចែក​មុខ​ងារ​ជាបី​ផ្សេង​គ្នា​គឺ សញ្ញា​ភ្លើង​ហ្វា ភ្លើង​សញ្ញា​បច្ចេកទេស និង​ភ្លើង​សញ្ញា​ឆ្វេង​ស្ដាំ។
  • ប្រព័ន្ធ​សោរ​ប្រភេទ Shutter Key មាន​គម្រប់​ការពា​សុវត្តិភាព និង​មិន​ជ្រាប់​ទឹក។
  • រង្វង់​កង់​ធំ​ល្មម ប្រភេទ​កាំ​បន្ទះ​បួន​កាំ អម​ជា​មួយ​ស្ទឹកគ័រ​ព័ន្ធ​ជុំវិញ។
  • ចំពោះតម្លៃគ្រឿង LED បន្ថែមមិនទាន់ត្រូវបានទម្លាយឲ្យដឹងទេ។

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;