ប្រទះឃើញរូបចម្លាក់សត្វតោដែលមានអាយុកាលដ៏ចំណាស់មួយ
- 2020-02-04 01:39:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទះឃើញរូបចម្លាក់សត្វតោដែលមានអាយុកាលដ៏ចំណាស់មួយ
ចន្លោះមិនឃើញ
ក្នុងអំឡុងពេលធ្វើកំណាយសិក្សាស្រាវ ជ្រាវរចនាសម្ព័ន្ធគ្រឹះកំពង់ទឹករបស់បារាយមេបុណ្យនៃប្រាសាទបន្ទាយឆ្មារ ក្នុងខេត្តបន្ទាយមានជ័យ មុនពេលចាប់ផ្តើមជួសជុល កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារ បច្ចេកទេសនៃនាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ បានរកឃើញចម្លាក់សត្វតោមួយស្ថិតក្នុងរចនាបថសម័យបាយ័ន្តស.វទី១៣ កប់ក្នុងដីជម្រៅប្រហែលជាងមួយម៉ែត្រ។
ដើម្បីការពារសុវត្ថិភាពចម្លាក់តោដែលទើបនឹងរកឃើញនេះ នាយកដ្ឋានបានសហការយ៉ាងជិតស្និទជាមួយនគរបាលបេតិកភណ្ឌប្រចាំការប្រាសាទបន្ទាយឆ្មារ ដោយចាត់កម្លាំងយាមកាមជាប្រចាំ។
សូមបញ្ជាក់ជូនថា បន្ទាប់ពីពិនិត្យឃើញ កំពង់ទឹកនេះ ទទួលរងនូវការខូចខាតស្ទើតែបាត់រូបរាងអស់ទៅហើយនោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអនុញ្ញាតគោលការណ៍ឲ្យមន្ត្រីបច្ចេកទេសនាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ ចំណុះឲ្យអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើការអភិរក្សនិងជួសជុល ដើម្បីលើកតម្លៃសោភណភាពនៃសំណង់កំពង់ទឹកមួយនេះឲ្យរស់ឡើងវិញ៕
អត្ថបទ និងរូបថត៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ