Haaland ជើងស៊ុតសាហាវ ៤ ប្រកួត ៨ គ្រាប់តែមិនអាចធ្វើរឿងនេះបាន(មានវីដេអូ)

  • 2020-02-05 03:30:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែប្រយុទ្ធវ័យក្មេង Erling Haaland អាចស៊ុតបាន ១ គ្រាប់ទៀតក្នុងការបង្ហាញខ្លួន ៤ ដងរកបានគ្រាប់បាល់សរុប ៨ ហើយ។ ទោះជាយ៉ាងនេះក៏ដោយ ចំណូលថ្មីមកពី Salzburg (អូទ្រីស) រូបនេះមិនអាចជួយក្រុម Dortmund ឲ្យឆ្លងផុតជុំទី ៤ ពាន DFB Pokal បានឡើយ។

Dortmund ប៉ះជាមួយក្រុម Werder Bremen (ជាកុ្រមស្ថិតនៅតំបន់ត្រូវកាត់ចោលអាចនឹងធ្លាក់ទៅលីគ ២ អាល្លឺម៉ង់) បញ្ចប់ទៅលទ្ធផល ៣-២។ ដូចនេះក្រុមខ្លាំង Dortmund ត្រូវហាលអាវត្រឹមវគ្គនេះ។

Haaland សោកស្តាយពេលក្រុមធ្លាក់ចេញពីពាន DFB Pokal /រូបថត៖ BVB
ត្បិតតែអស់ឱកាសប្រជែងពាននេះក៏ដោយ តែ Gio Reyna ១៧ ឆ្នាំរបស់ Dortmund អាចធ្វើបានកំណត់ត្រាក្លាយជាកីឡាករវ័យក្មេងបំផុតអាចរកគ្រាប់បាល់បាននៅពាន DFB និងគ្រាប់បាល់ដំបូងរបស់ខ្លួនឲ្យ Borussia Dortmund ឯ Haaland ជាប់ជាកីឡាករដំបូងគេបំផុតនៅ Dortmund ដែលស៊ុតបាន ៨ គ្រាប់ត្រឹម ៤ ប្រកួត៕

ទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;