ទស្សនាបច្ចេកទេសក្មេងៗ Liverpool ទម្លាក់ក្រុមខ្សោយឡើងទៅប៉ះ Chelsea នៅ FA Cup
- 2020-02-05 04:40:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទស្សនាបច្ចេកទេសក្មេងៗ Liverpool ទម្លាក់ក្រុមខ្សោយឡើងទៅប៉ះ Chelsea នៅ FA Cup
ចន្លោះមិនឃើញ
ក្នុងជំនួបពាន FA Cup ជុំទី ៤ ក្រុម Liverpool បានយកឈ្នះក្រុម Shrewsbury Town ដោយលទ្ធផល ១-០ មានសិទ្ធឡើងទៅជុំបន្តទី ៥ ជួបនឹង Chelsea ដែលកំពុង់រង់ចាំស្រាប់។
ទោះបីជាយ៉ាងនេះក៏ដោយ ពួកគេលេងយ៉ាងល្អ យល់ចិត្តគ្នា គ្រប់គ្រងបាល់ដល់ទៅ ៥៨% ទាត់ចំគោលដៅ ៤ ដងដាក់សម្ពាធដល់ក្រុមម្ខាងទៀតរហូតដល់កីឡាករ Ro-Shaun Williams របស់ Shrewsbury ភ្លាត់តែតចូលទីខ្លួនឯង ដែលវាគ្រាប់បាល់ជួយឲ្យហង្សក្រហមឈ្នះការប្រកួត។ ដូចនេះនៅជុំទី ៥ Chelsea ត្រូវប៉ះ Liverpool ថ្ងៃ ៦ ខែមីនាឆ្នាំ ២០២០ ខាងមុខនេះ។
ការសម្រេចចិត្តមិនដាក់កីឡាករឈុតធំបែបនេះ ក៏ដោយសារគ្រូបង្វឹកហង្សក្រហមធ្លាប់បង្ហើបហើយថា កាលវិភាគប្រកួតជាប់ៗគ្នាពេក មិនបានសម្រាកគ្រប់គ្រាន់ អាចឲ្យមានកីឡាកររបួស ជាពិសេសគឺ គោលដៅចង់លើកពានលីគឲ្យបានក្រោយខកខាន ៣០ ឆ្នាំមកហើយ បើអាច Klopp ក៏ចង់រក្សាកំណត់ត្រាឈ្នះគ្រប់ប្រកួតយកពានមាសថែមទៀតផង៕
ទស្សនាវីដេអូខាងក្រោម៖