កម្ពុជា ស្នើស្ថាប័នមូលនិធិជប៉ុនថតសិល្បៈរបាំបុរាណខ្មែរក្នុងទម្រង់ 3D

  • 2020-02-05 06:59:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកស្រ្ដី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជា ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បានសំណូមពរដល់លោកប្រធានមូលនិធិជប៉ុន ផ្តល់​អ្នក​ជំនាញ​ដើម្បី​ថត​ជា​ឯកសារ​វីដេអូ​ពី​សិល្បៈ​បុរាណ​ខ្មែរ ជាពិសេស​របាំ​ព្រះ​រាជ​ទ្រព្យ ក្នុងទម្រង់3D ដើម្បី​ទុក​ជា ឯក​សារ​សម្រាប់​បង្ហាត់​បង្រៀន​កូន​ចៅ​ខ្មែរជំនាន់ក្រោយ។ ការ​ស្នើ​នេះ​ដែរធ្វើឡើក្នុង​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Hiroyasu Ando ប្រធាន​ស្ថាប័ន​មូល​និធិ​ជប៉ុន (JAPAN FOUNDATION)។ ជំនួបនេះ​ធ្វើ​ឡើង​កាលពីថ្ងៃទី៤ ខែ​កុម្ភៈ ឆ្នាំ២០២០ នៅ​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន។

រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:
ថ្លែងក្នុងជំនួបនេះ លោកស្រ្ដីក៏បានថ្លែងអំណរគុណដល់លោកប្រធាន Hiroyasu Ando ដែល​បាន​គាំទ្រ​មជ្ឈមណ្ឌលអាស៊ីនៅកម្ពុជា ព្រម​ទាំង​សំណូមពរ​ឱ្យ​លោក​បន្តការ​គាំទ្រ​នេះ​ចាប់​ពីឆ្នាំ​២០២១ ជាបន្តទៀត។ ម្យ៉ាងវិញទៀត លោក​ស្រ្ដីក៏​សំណូមពរ​ឱ្យ​លោក​ប្រធានមូល​និធិជប៉ុន​ពិចារណា​ក្នុង​ការ​បង្កើត​ការិយាល័យមជ្ឈមណ្ឌលអាស៊ីនៅប្រទេសកម្ពុជា៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;