តើជីវិតជាកូនស្រីមហាសេដ្ឋី Bill Gates យ៉ាងដូចម្ដេចខ្លះ?
- 2020-02-05 07:39:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើជីវិតជាកូនស្រីមហាសេដ្ឋី Bill Gates យ៉ាងដូចម្ដេចខ្លះ?
ចន្លោះមិនឃើញ
Jennifer Katharine Gates ជាកូនស្រីច្បងរបស់លោក Bill Gates ដែលជាមហាសេដ្ឋីប្រាក់ពាន់លានដុល្លារនៅលើពិភពលោក។ អ្វីដែលគេកត់សម្គាល់អំពី Jennifer Gates គឺជាជំនាញជិះរបស់នាង។ កូនស្រី Bill Gates បានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Stanford ផ្នែកជីវវិទ្យា នៅក្នុងឆ្នាំ២០១៨។
ទោះជាកើតក្នុងគ្រួសារស្ដុកស្ដម្ភយ៉ាងខ្លាំង Jennifer មិនត្រូវឪពុករបស់នាងមិនឲ្យប្រើប្រាស់ទូរសព្ទសោះឡើយ។ ឈានដល់វ័យ១៤ឆ្នាំ ទើបនាងអាចមានសិទ្ធិកាន់ទូរសព្ទបាន។ បច្ចុប្បន្ន Jennifer មានអាយុ២៣ឆ្នាំហើយ។
កូនស្រីស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះមានជំនាញខ្លាំងទៅលើការជិះសេះ ព្រោះនាងបានអនុវត្តវាតាំងតែពីអាយុ៦ឆ្នាំ។ ដោយមានទឹកចិត្តស្រឡាញ់ក្នុងនាមជាឪពុក លោក Bill Gates បានទិញយកកសិដ្ឋានមួយកន្លែងនៅក្នុងរដ្ឋ Florida ឲ្យកូនស្រីទុកសម្រាប់ពង្រឹងជំនាញជិះសេះ។ កសិដ្ឋាននោះមានតម្លៃ ៣៧លានដុល្លារ។
ក្រៅពីចំណូលចិត្តផ្នែកជិះសេះ Jennifer ក៏ញឹកញាប់បានចេញដំណើរកម្សាន្តទៅក្រៅប្រទេសផងដែរដូចជា គុយវ៉ែត អេស្ប៉ាញ និងអូស្ត្រាលី ជាដើម។
នៅខែមករា ឆ្នាំ២០២០ Jennifer បានប្រកាសអំពីការភ្ជាប់ពាក្យជាមួយគូដណ្ដឹងឈ្មោះ Nayel Nassar ដែលជាអ្នកជំនាញជិះសេះសញ្ជាតិអេហ្ស៊ីប។
សូមបញ្ជាក់ថា ទោះមានលុយជាង១០០ពាន់លានដុល្លារក៏ដោយ លោក Bill Gates មិនបានបែងចែកច្រើនទៅឲ្យកូនស្រីរបស់ខ្លួននោះទេ ព្រោះលោកចង់ឲ្យនាងក្លាយជាមនុស្សឯករាជ្យ។ បច្ចុប្បន្ន Jennifer មានទ្រព្យសម្បត្តិប្រមាណតែ ២០លានដុល្លារប៉ុណ្ណោះ៕