ធ្វើពុតជាឆ្លងវីរុសកូរ៉ូណា នារីម្នាក់រួចផុតពីការចាប់រំលោភ
- 2020-02-06 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើពុតជាឆ្លងវីរុសកូរ៉ូណា នារីម្នាក់រួចផុតពីការចាប់រំលោភ
ចន្លោះមិនឃើញ
នារីម្នាក់មកពីទីក្រុង Jingshan ខេត្ត Hubei បានស្រែកថាខ្លួនទើបតែមកពីក្រុង Wuhan ដើម្បីធ្វើឲ្យជនខិលខូចចង់ចាប់រំលោភខ្លួនរត់ប្រាសអាយុ។
កាលពីថ្ងៃទី៥ ខែកុម្ភៈមុននេះ បណ្ដាញព័ត៌មានចិនបានឲ្យដឹងថា ជនដៃដល់ឈ្មោះ Xiao អាយុ២៥ឆ្នាំ បានគាស់ទ្វារចូលផ្ទះរបស់នារីម្នាក់ឈ្មោះ Yi កាលពីថ្ងៃទី៣១ ខែមករា នៅឃុំ Pingba ក្រុង Jingshan ដែលមានចម្ងាយពីក្រុង Wuhan ៣ ម៉ោង។
នៅពេលជនល្មើសនេះ ប្រុងចាប់រំលោភនារីខាងលើ ដែលជាមនុស្សកំពុងមានសុខភាពល្អជាធម្មតានោះ នាងបានស្រែកខ្លាំងៗថា "ខ្ញុំទើបតែត្រលប់មកពី Wuhan ហើយបានឆ្លងមេរោគកូរ៉ូណាហើយ ហើយកំពុងនៅផ្ទះព្រោះខ្លាចចម្លងទៅអ្នកដទៃ។”
នៅពេលនោះ នាងកំពុងត្រូវជនដៃដល់ច្របាច់ក និងបិទមាត់ ហើយនាងក៏ធ្វើពុតជាក្អក។ ក្រោយពេលឃើញហេតុការណ៍បែបនេះ Xiao បានភ័យខ្លាចជាខ្លាំង ក៏ដោះលែងនាង Yi ប៉ុន្តែនៅឆ្លៀតយកលុយបានជាង ៣០០០យាន់ (៤៣០ដុល្លារ) មុនពេលចាកចេញទៅ។
ហេតុការណ៍ខាងលើ ត្រូវបានប៉ូលិសក្រុង Jingshan ចែករំលែកលើបណ្ដាញសង្គម កាលពីថ្ងៃទី៣ ខែកុម្ភៈ។ ពួកគេបានឲ្យដឹងថា ជននេះ បានចេញពីផ្ទះដោយគ្មានលុយ ទើបមានបំណងលួចលុយគេ នៅពេលឃើញជនរងគ្រោះដេកលើគ្រែទើបបែកគំនិតចង់រំលោភនាង។
ចុងបញ្ចប់ដោយសារតែភ័យខ្លាចពេក Xiao បានចេញមុខមកសារភាព នៅកណ្ដាលអធ្រាត្រយប់ថ្ងៃដដែល ហើយពេលនេះកំពុងត្រូវឃុំខ្លួន៕
ចុចអានបន្ត៖ តួក្នុងរឿង Crash Landing on You ត្រូវគេបកអាក្រាតជាសិស្សពាល និងមានប្រវត្តមិនល្អ