ប្រឡោះតូចប៉ុណ្ណឹងសោះ ទាត់ចូលយ៉ាងរំភើយអាចនឹងជាប់ជាគ្រាប់បាល់ល្អប្រចាំឆ្នាំ(វីដេអូ)

  • 2020-02-06 05:01:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Dimitri Payet លេងក្នុងតំណែងជា ខ្សែបម្រើ ប៉ុន្តែពាក់អាវលេខ ១០ ឲ្យក្លឹប Marseille បានបញ្ចេញបច្ចេកទេសរបស់ខ្លួនញ៉ាក់ខ្សែការពារ រួចបញ្ចប់ដោយជើងឆ្វេងទាត់ចូលប្រឡោះដៃអ្នកចាំទីត្រឹមតែ ៧ នាទី​ ដែលជាជ្រុងតូចមែនទែនរហូតដល់សារព័ត៌មានបរទេសនានាចុះផ្សាយថា "វាអាចនឹងជាប់ជាគ្រាប់បាល់ល្អប្រចាំរដូវកាល ២០១៩-២០២០ នៅលីគកំពូលបារាំង" ។

អតីតកីឡាករ West Ham United វ័យ ៣២ ឆ្នាំរូបនេះកាលនៅអង់គ្លេស រូបគេល្បីល្បាញខ្លាំងលើក្របមុខ ដែលតែងតែបង្កើតឱកាសឲ្យមិត្តរួមក្រុម និងពេលទាត់ Free-Kick ចូលម្តងៗជាប់ជា គ្រាប់បាល់ Free-Kick ល្អប្រចាំសប្ដាហ៍និងប្រចាំឆ្នាំនៅ Premier League ក្នុងអំឡុងឆ្នាំ ២០១៥-២០១៦ ។

បញ្ជាក់ដែរថា បន្ទាប់ពីក្រុម Marseille អាចយកឈ្នះក្រុម AS Saint-Etienne ដោយលទ្ធផល ២-០ យប់មិញឡើងទៅឈរលេខ ២ មាន ៤៦ ពិន្ទុតាមពីក្រោយដោយ Paris Saint-Germain មាន ៥៨ ពិន្ទុនៅសប្ដាហ៍ទី ២៣ ក្នុងតារាងលីគកំពូលបារាំង៕

ទស្សនាវីដេអូខាងក្រោម(Watch on YouTube)៖

ប្រភព៖ sportbible ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;