ដើម្បីសុខភាពប្រជាជនថៃ! លោក ប្រាយុទ្ធ បញ្ជា​ឱ្យ​ចែកម៉ាស់ Free Free តែម្តង

  • 2020-02-06 07:55:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយករដ្ឋមន្រ្តី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​រៀបចំចែកម៉ាស់​ជូនប្រជាជន ជាពិសេស​នៅតំបន់​ដែលរងគ្រោះដោយ​វីរុសកូរ៉ូណា ដើម្បីទប់ស្កាត់​ក្រុមឆ្លៀតឱកាស​ដំឡើង​ថ្លៃម៉ាស់។

អ្នក​នាំពាក្យ​រដ្ឋាភិបាលថៃ លោកស្រី Narumon Pinyosinwat បាន​ថ្លែងឱ្យដឹងនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ​២០២០​ថា លោក​នាយករដ្ឋមន្រ្តី​ពិតជាមានការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បញ្ហាជំងឺរលាកសួតថ្មី កូរ៉ូណាវីរុស ដែល​ប៉ះពាល​សុខភាព​ប្រជាជន។ លោកចង់​ឱ្យ​ប្រជាជន​ចេះការពារ​ខ្លួនឯង។

លោកស្រី​បាន​បញ្ជាក់​យ៉ាងដូច្នេះថា៖ «គាត់​បាន​ជំរុញ​ឱ្យអាជ្ញាធរ​ពាក់ព័ន្ធ​ផ្តល់ឱ្យនូវម៉ាស់​ ហើយ​បែងចែក​ទៅឱ្យ​ប្រជាជន ជាពិសេស​អ្នករស់នៅក្នុង​តំបន់​ហានិភ័យ ដូចជា​បណ្តាខេត្ត​ដែល​មានអ្នក​ទេសចរ​ច្រើន»៕

ប្រភព៖ The Nation ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;