ពេជ្រមរកត ក្លាយជាអ្នកប្រដាល់ថៃទី៥ ដែលកំពុងកាន់កាប់ខ្សែក្រវាត់នៅ ONE Championship
- 2020-02-08 05:23:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេជ្រមរកត ក្លាយជាអ្នកប្រដាល់ថៃទី៥ ដែលកំពុងកាន់កាប់ខ្សែក្រវាត់នៅ ONE Championship
ចន្លោះមិនឃើញ
កីឡាករប្រដាល់ថៃ ពេជ្រមរកត (Petchmorakot Petchyindee Academy) បានឈ្នះខ្សែក្រវាត់ពិភពលោករបស់ ONE Championship លើវិញ្ញាសាប្រដាល់មួយថៃ Featherweight Muay Thai World Champion (៧០,៣គីឡូក្រាម) ក្រោយយកឈ្នះកីឡាកររួមជាតិ Pongsiri PK.Saenchaimuaythaigym ដោយពិន្ទុជាឯកច្ឆ័ន្ធ ក្នុងព្រឹត្តិការណ៍ ONE: WARRIOR’S CODE នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីយប់មិញនេះ (៧ កុម្ភៈ)។
ជ័យជម្នះនេះ ធ្វើឲ្យពេជ្រមរកត ក្លាយជាអ្នកប្រដាល់ថៃទី៥ ដែលកំពុងកាន់កាប់ខ្សែក្រវាត់នៅ ONE Championship នាពេលបច្ចុប្បន្ន។ កីឡាករថៃ ៤រូបទៀត រួមមានដូចខាងក្រោម៖
Nong-o Gaiyanghadao កំពុងកាន់កាប់ខ្សែក្រវាត់ Bantamweight Muay Thai World Champion (៦៥,៨គីឡូក្រាម)
Rodtang Jitmuangnon កំពុងកាន់កាប់ខ្សែក្រវាត់ Flyweight Muay Thai World Champion (៦១,២គីឡូក្រាម)
Sam-A Gaiyanghadao កំពុងកាន់កាប់ខ្សែក្រវាត់ Strawweight Kickboxing World Champion (៥៦,៧គីឡូក្រាម)
Stamp Fairtex កំពុងកាន់កាប់ខ្សែក្រវាត់ ២ម្នាក់ឯង គឺ Atomweight Muay Thai និង Atomweight Kickboxing World Champion (៥២,២គីឡូក្រាម)។
អ្វីដែលគួរឲ្យកត់សម្គាល់ គឺ Sam-A នឹងត្រូវប្រកួតយកខ្សែក្រវាត់១ទៀត គឺ Strawweight Muay Thai World Champion នាព្រឹត្តិការណ៍បន្ទាប់របស់ ONE នៅថ្ងៃទី២៨ កុម្ភៈ នៅប្រទេសសិង្ហបុរី ដោយជួបអ្នកប្រដាល់អូស្រ្ដាលី Rocky Ogden។ បើឈ្នះ Sam-A នឹងកាន់ខ្សែក្រវាត់២ ដូច Stamp ដែរ គឺទាំង Muay Thai ទាំង Kickboxing៕
រូបភាពផ្ដល់ឲ្យដោយ ONE Championship