ជើងស៊ុតពីអាល្លឺម៉ង់ Jovic ជួយ Real វាយបកឈ្នះគ្រាប់ទី ៤ ក្រោយខកខានស៊ុតជិតកន្លះឆ្នាំ

  • 2020-02-10 02:42:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងជំនួបលីគរវាងក្រុម Osasuna និង Real Madrid បានបញ្ចប់ទៅដោយលទ្ធផល ១-៤ ដែលអ្នករកគ្រាប់បាល់វាយបកយកជយជម្នះគឺ ខ្សែបម្រើ Isco ខ្សែការពារ Ramos, Vazquez និងខ្សែបម្រើ Luka Jovic ជាអ្នកស៊ុតគ្រាប់ទី ៣ និងទី ៤ ។

រូបថត៖ Goal
សង្កេតឃើញថា ជើងស៊ុតពីអាល្លឺម៉ង់ Luka Jovic ដែលក្លឹបចុះកុងត្រាយកពីក្លឹប Frankfurt ទើបនឹងរកបានគ្រាប់បាល់ដំបូងនៅរដូវកាលនេះ (គិតតាំងពីខែតុលា ឆ្នាំ ២០១៩ មកម្ល៉េះ) ដែលមួយគ្រាប់នោះបញ្ជូនចេញដោយកីឡាករឡើងជើង Valverde នៅនាទី ៩២។

ក្រោយចប់ការប្រកួត Real Madrid យកបាន ៣ ពិន្ទុបន្ថែមមាន(៥២ ពិន្ទុ) ដាច់ក្រុមគូប្រជែង Barcelona ៣ ពិន្ទុបន្តឈរកំពូលតារាង La Liga សប្តាហ៍ទី ២៣ នេះ៕

ទស្សនាវីដេអូខាងក្រោម៖

លទ្ធផល La Liga សប្តាហ៍ទី ២៣

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;