រឿង​បាញ់រះ​នៅថៃ លោក​ប្រាយុទ្ធ ថា​ត្រូវពិនិត្យ​រោគផ្លូវចិត្ត​របស់​ទាហាន

  • 2020-02-10 03:59:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពីហេតុការណ៍បាញ់រះ​ធ្វើឱ្យ​មនុស្ស​ស្លាប់ និង​របួស​​ជាច្រើន​នាក់​នៅ​ថៃ លោក​នាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា យល់ឃើញថា កងទ័ព​គួរតែត្រូវបាន​ពិនិត្យសុខភាព​ផ្លូវចិត្ត​ហើយ។ លោក​ថ្លែងដូច្នេះ ក្នុងអំឡុង​ពេល​ទៅមើល​ជនរងគ្រោះ​ពីការបាញ់ប្រហារ​នៅខេត្តនគររាជសីមា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ​២០២០។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​ធ្លាប់​ជាមេបញ្ជាការ​កងទ័ពមួយរូប ដូច្នេះ​ខ្ញុំដឹង។ មេទ័ព​ទាំងនោះ មាន​បញ្ហានេះ។ អ្នក​ត្រូវតែ​តាមដាន​សុខភាព​ផ្លូវចិត្តពួកគេឱ្យជាប់ ដើម្បី​កំណត់​បញ្ហា​នេះ។ ប៉ុន្តែ​ពេល​ខ្លះ ពួកគេ​មិន​បាន​ប្រាប់​ទេ ដូចក្នុង​ករណី​ហេតុការណ៍​ខាងលើនេះ​អ៊ីចឹង»។

សូម​រំលឹកថា កាលពីថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២០ ទាហាន​ម្នាក់​ឈ្មោះ Jakrapanth Thomma អាយុ៣២ឆ្នាំ បាន​ដើរ​បាញ់​រះ​នៅទីក្រុងនគររាជសីមា ភាគច្រើន​នៃអ្នកស្លាប់​គឺ​នៅមជ្ឈមណ្ឌល​ផ្សារ​ទំនើប 21 Terminal។ ជនបង្កនេះ ​ត្រូវ​បាន​គេ​ដឹង​ថា​បាន​បាញ់​សម្លាប់​មេបញ្ជាការ​របស់​ខ្លួន​ឯង ដោយសារ​តែ​មាន​ទំនាស់​គ្នា​រឿង​ដី​ធ្លី៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;