ខ្សែការពារដំបូងគេអាចស៊ុតបាន១៧ គ្រាប់ ១៧ រដូវកាលជាប់ៗគ្នា!

  • 2020-02-10 07:55:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យ៉ាងតិចណាស់ក្នុងមួយរដូវកាល Sergio Ramos អាចរកបាន ១៧ គ្រាប់ក្នុងនាមជា ខ្សែការពារ ។ Ramos ចូលលេងលើកដំបូងនៅលីគកំពូលអេស្ប៉ាញនៅរដូវកាល ២០០៣-២០០៤ មកទល់ពេលនេះគឺ ១៧ រដូវកាលរួចមកហើយ។

រូបថត៖ B/R
ស្ថិតិខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះ ធ្វើបានក្រោយតែតចូលក្រុម [Osasun ១ គ្រាប់ជួយក្រុមឈ្នះ ៤-១។](http://kleykley.sabay.com.kh/article/1188843#utm_campaign=onpage) ដែលសូម្បីខ្សែប្រយុទ្ធ Lionel Messi ក៏នៅតាមក្រោយដែរ ពោលគឺ Messi ចូលលេងលើកដំបូងនៅលីគអេស្ប៉ាញនៅរដូវកាល ២០០៤-២០០៥ រកបានគ្រាប់បាល់តិចបំផុត ១៦ គ្រាប់ ១៧ រដូវកាលជាប់ៗគ្នា និងកីឡាករអេស្ប៉ាញម្នាក់ទៀតគឺ Raul Garcia របស់ Athletic Bilbao រកបាន ១៦ គ្រាប់ក្នុងរយៈពេលដូចគ្នា។

ខ្សែកាពារ Real Madrid រូបនេះរកបានគ្រាប់សរុបក្នុងអាជីពគឺ ១១១ គ្រាប់នៅឈរលេខ ៩ បើគិតតែក្នុងនាមជា ខ្សែការពារលំដាប់ពិភពលោក។ ចំណែកអ្នកលេខ ១ គឺខ្សែការពារក្រុម Barcelona លោក Ronald Koeman រកបាន ២៥៣ គ្រាប់ច្រើនជាងគេបំផុត។

រំឮកផងដែរថា Ramos បង្ហាញខ្លួនយប់មិញនេះ គឺជាលើកទី ៤៤០ ជាប់ក្នុងកំណត់ត្រាប្រវត្តិសាស្រ្តក្លឹប​មានកីឡាករចូលលេងបានច្រើនបំផុតទី ៥ ចំណែកកីឡាករជំនាន់មុនៗមានដូចជា Santillana (៤៦១ ដង) អ្នកចាំទី Casillas (៥១០ ដង) Sanchis (៥២៣ ដង) ខ្សែប្រយុទ្ធ Raul (៥៥០ ដង)៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Bleacherreport | Give Me Sport ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;