ទីបំផុត! ផ្លូវ​ជាតិលេខ២ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​ពង្រីក​ជាផ្លូវការ​ហើយ

  • 2020-02-11 01:36:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ​២០២០នេះ ផ្លូវ​ជាតិលេខ២ និង​លេខ២២ ត្រូវបាន​បើកការដ្ឋាន​ស្តារ និង​សាងសង់ពង្រីកហើយ ក្រោម​អធិបតី​ភាព​សម្តេច ហ៊ុន សែន និង​មានការចូលរួមពី​លោក Park Heung-Kyeong ឯកអគ្គ​រដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅកម្ពុជា។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ គឺមានប្រវែងសរុប ៧២,១៧គីឡូម៉ែត្រ គឺមានកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២,៥៦គីឡូម៉ែត្រ (ឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៥,៤គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ១៤,២១គីឡូម៉ែត្រ និងខេត្តតាកែវ ប្រវែង ៥២,៥៦គីឡូម៉ែត្រ) និងផ្លូវជាតិ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩,៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ។

ផ្លូវទាំងពីរខ្សែនេះ នឹងសាងសង់ជាប្រភេទផ្លូវបេតុងកៅស៊ូ AC ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ៥៦,១លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ៕

អត្ថបទ និងរូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

;