AFC Cup៖ ល្ងាចនេះ ព្រះខ័នរាជស្វាយរៀង ប៉ះក្រុម​លេខ១អាស៊ាន ដែល​ធ្លាប់ឈ្នះបឹងកេត ៩-០

  • 2020-02-11 02:25:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹបជើងឯក​កម្ពុជា ព្រះខ័នរាជស្វាយរៀង នឹង​ត្រូវ​ប្រកួត​បើកឆាក​ពាន​រង្វាន់​ AFC Cup ឆ្នាំ២០២០ ពូល G ទល់​នឹង​ក្រុម​ជើងឯកហ្វីលីពីន Ceres-Negros វេលាម៉ោង ៦កន្លះល្ងាច ថ្ងៃទី១១ ខែកុម្ភៈនេះ។

កីឡាករប្រធានក្រុម និងគ្រូបង្វឹកនៃក្រុមទាំង២ ក្នុងសន្និសីទ​សារព័ត៌មាន មុនការប្រកួត (រូបភាព៖ ព្រះខ័នរាជស្វាយរៀង)
សូមបញ្ជាក់ថា Ceres-Negros ជាក្រុមលំដាប់លេខ១ តំបន់អាស៊ាន ដែលធ្លាប់ឈ្នះបឹងកេត ដល់ទៅ ៩-០ ក្នុងដីខ្លួនឯង នាការប្រកួត AFC Cup ឆ្នាំ២០១៨។

ចំណែក​ព្រះខ័នរាជស្វាយរៀង ជាក្រុមជើងឯក​លីគ​កំពូល​កម្ពុជា ដែល​ចាញ់​តែ១ប្រកួត​ប៉ុណ្ណោះ​ក្នុង​១រដូវកាល។ អ្វីដែលគួរ​ឲ្យកត់សម្គាល់ គឺ​ការប្រកួត​ pre-season ថ្មីៗនេះ ក្រុមលោក Conor Nestor មិនដែលចាញ់នោះទេ។

ការប្រកួត​នឹងធ្វើឡើងនៅកីឡដ្ឋានជាតិ ​Rizal Memorial ទីក្រុមម៉ានីល ប្រទេស​ហ្វីលីពីន និង​មាន​ការ​ផ្សាយ​បន្តផ្ទាល់ តាម​ទូរទស្សន៍ BTV៕

កីឡាករក្រុមព្រះខ័នរាជស្វាយរៀង អបអរ​ក្រោយស៊ុត​បញ្ចូលទី​ក្រុម Master 7 របស់ឡាវ ក្នុង​វគ្គ​ជម្រុះ AFC Cup 2020 កាលពីខែមុន
កីឡាករក្រុម Ceres-Negros អបអរក្រោយស៊ុតបញ្ចូលទីក្រុម Port FC របស់ថៃ ក្នុង​វគ្គជម្រុះ AFC Champions League 2020 កាលពីខែមុន (រូបភាព៖ Ceres-Negros)

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;