Liverpool ចាប់​អារម្មណ៍​យក Coutinho មក​វិញ បើ​ជម្រើស​នេះ​បរាជ័យ

  • 2020-02-11 03:19:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​​សារព័ត៌មាន Daily Express កាល​ពី​ពេល​ថ្មីៗ​នេះ ក្លិប​​ហង្ស​ក្រហម Liverpool បាន​ចាប់​អារម្មណ៍ នាំ​យក​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ Philippe Coutinho មក​កីឡដ្ឋាន Anfield សារ​ជាថ្មី បើ​សិន​ជា​ជម្រើស​ទីមួយ​ របស់​លោក Jurgen Klopp មិន​បាន​សម្រេច។

ជម្រើស​ទី​មួយរបស់ Klopp គឺ​ចង់​បាន​​ខ្សែ​បម្រើ​​នាំ​លេង​សញ្ជាតិ​អាល្លឺម៉ង់ Kai Havertz របស់ Bayer Leverkusen ដែល​​កំពុង​ទទួល​បាន​ការ​​ចង់​បាន​ច្រើន​ពី​ក្លិប​ធំ​ៗ​នៅ​អឺរ៉ុប។

រូបថត៖ goal

ខ្សែ​ប្រយុទ្ធ​ដំបូល​ទូក Philipe Coutinho បាន​បញ្ចេញ​ទម្រង់​លេង​​​​ដ៏​អស្ចារ្យ រយៈ​ពេល​៦​រដូវ​កាល​ ជាមួយក្រុមកំពូល​តារាង Premier League ​រដូវ​កាល​នេះ​។ រូបគេ​បាន​បង្ហាញ​ខ្លួន​ ៥៤​ដង​ក្នុង ២០១​ប្រកួត ហើយ​ជា​ចំណែក​មួយ​​ ជួយ​ឱ្យ​ក្លិប​​មួយ​នេះមាន​មក​ដល់​សព្វថ្ងៃ មុន​ចាក​ចេញ​ទៅកាន់​ Barca ក្នុង​ខែមករា ឆ្នាំ ២០១៨ ក្នុង​តម្លៃ ១៤២ លាន​ផោន​ ស្មើ ១៧២ លាន​ដុល្លារ។

​ក្លិប​អ្នក​មាន​បុណ្យ Barcelona ជា​សុបិន​អាក្រក់​របស់ Coutinho ព្រោះ​ថា ១រដូវ​កាល​កន្លះ រូប​គេ​​បង្ហាញ​ខ្លួន​បាន​តែ ២១​ដង​ប៉ុណ្ណោះ​ក្នុង ៧៦​ប្រកួត​មុន​ឱ្យ​ Bayern Munich ខ្ចី​ជើង​នៅ​រដូវ​កាល​នេះ។ យ៉ាង​ណា​​ជាមួយក្លិប​អាល្លឺម៉ង់​ ជម្រើស​ជាតិប្រេស៊ីល ក៏​មិន​សូវ​បាន​បង្ហាញ​ខ្លួន​ច្រើន​ដែរ ពោល​គឺ​បង្ហាញ​ខ្លួន ៧​ដង​គត់​ក្នុង ២៧​ប្រកួត។

ខ្ចីជើងពីក្លិបកាតាឡាន់ Bayern Munich ​មាន​ជម្រើស​ចុះ​កុងត្រា​យក Coutinho ក្នុង​តម្លៃ ១០០លាន​ផោន បន្ទាប់​ពី​ចប់​រដូវកាល ប៉ុន្តែ​មាន​របាយការណ៍​ថា ម្ចាស់​ជើង​ឯក UEFA Champions League ៥​ សម័យ​កាល នឹង​មិន​ចុះ​កុងត្រាឡើយ ​ក្នុង​តម្លៃ​ដ៏​ថ្លៃ​នេះ៕​

Kai Havertz / រូបថត៖ goal

ដូច្នេះ​ចាំ​មើល​ថា ​តើនារដូវក្ដៅអំឡុងខែមិថុនាខាងមុខ Philippe Coutinho នឹង​វិល​មក​នៅ​ក្លិប​ចាស់ Liverpool បន្ត​នៅ​ Bayern Munich ​ឬ​មក Barcelona វិញ៕

ប្រភព៖ Give Me Sport ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

;