Haaland សើចលែងសមពេល Volland ចេញមកស៊ុត ២ គ្រាប់

  • 2020-02-12 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Kevin Volland ខ្សែបម្រើប្រយុទ្ធក្លឹប Bayer Leverkusen ដែលបានបញ្ចេញថ្វីជើងស៊ុត ២ គ្រាប់ក្នុងចំណោមគ្រាប់ឈ្នះ ៤-៣ លើក្រុម​ Dortmund យកបាន ៣​ ពិន្ទុកាលពីថ្ងៃអាទិត្យកន្លងទៅ។

លទ្ធផលនេះក៏បានធ្វើឲ្យ Haaland ខកចិត្តមិនតិចដែរ ព្រោះប៉ុន្មានប្រកួតមុនរូបគេល្បីណាស់ ៤ ប្រកួតស៊ុតចូល ៨ គ្រាប់លើកដំបូងគេបង្អស់នៅលីគកំពូលអាល្លឺម៉ង់ក្នុងនាមកីឡាករបំរុងប្តូរចូល ដល់ពេលលេងពេញតង់ ៩០ នាទីបែរជាមិនអាចរកគ្រាប់បាល់បានទៅវិញ។

Kevin Volland (រូបលុតជង្គង់) / រូបថត៖ facebook/volland

ថ្វីបើកីឡាករអាល្លឺម៉ង់វ័យ ២៧ ឆ្នាំរូបនេះជួយក្រុមរកគ្រាប់បានមែន ប៉ុន្តែរូបគេបានកាតលឿងពិន័យមួយក្នុងការប្រកួតនោះ។ រដូវកាលនេះ Volland ចាប់ដៃគូជាមួយសិស្សប្អូន Kai Havertz បានលេងនឹងស៊ុតចូលជាញឹកញាប់ផងដែរ។ សូម្បីតែ Arsenal ក៏ចាប់អារម្មណ៍ចង់បានរូបគេឲ្យទៅលេងនៅដី Emirates Stadium ផងដែរ។

ក្រោយប្រកួតចប់ ក្រុមកំពូលតារាងនៅតែជា Bayern München មាន ៤៣ ពិន្ទុឯក្រុម Dortmund ឈរលេខ ៣ មាន ៣៩ ពិន្ទុ។ ចំណែក Leverkusen ឈរលេខ ៥ មាន ៣៧ ពិន្ទុសប្ដាហ៍ទី ២១៕

ទស្សនាវីដេអូខាងក្រោមនេះ ៖

Haalan ខកចិត្តពេលស៊ុតមិនចូល/ រូបថត៖ ESPNFC

អត្ថបទ៖ រក្សា

;