ជនជាតិអាស៊ីដែលបានសាងប្រវត្តិសាស្ត្រឈ្នះពានរង្វាន់អូស្កា
- 2020-02-11 08:37:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជនជាតិអាស៊ីដែលបានសាងប្រវត្តិសាស្ត្រឈ្នះពានរង្វាន់អូស្កា
ចន្លោះមិនឃើញ
ខ្សែភាពយន្ត "Parasite” ដែលជាស្នាដៃរបស់អ្នកដឹកនាំរឿងកូរ៉េខាងត្បូង Bong Joon-ho បានសាងប្រវត្តិសាស្ត្រជាច្រើនក្នុងកម្មវិធីពានរង្វាន់អូស្កាឆ្នាំ ២០២០ នេះ សម្រាប់ប្រជាជាតិកូរ៉េ និងប្រជាជាតិអាស៊ីទាំងមូលផងដែរ។ តទៅនេះជាការបូកសរុបនៃសមិទ្ធផលដែលប្រជាជាតិនៅអាស៊ីបានសាងក្នុងប្រវត្តិសាស្ត្រអូស្កា ដែលប្រារព្ធឡើងរយៈពេល ៩០ ឆ្នាំមកហើយ ៖
ឆ្នាំ ១៩៥៧ តារាសម្ដែងជប៉ុន Miyoshi Umeki ជាជនជាតិអាស៊ានដំបូងគេឈ្នះពាន "Best Supporting Actress” ជាមួយភាពយន្ត "Sayonara”
ឆ្នាំ ២០០៥ លោក Ang Lee មកពីតៃវ៉ាន់ ជាជនជាតិអាស៊ានដំបូងគេឈ្នះពាន "Best Director” ជាមួយភាពយន្ត "Brokeback Mountain”
ឆ្នាំ ២០១៩ លោក Bong Joon-ho និង Han Jin-won អាចឈ្នះពាន "Best Original Screenplay" ពីការនិពន្ធរឿង "Parasite” ដែលឈ្នះជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិកូរ៉េខាងត្បូង និងអាស៊ាន
ឆ្នាំ ២០១៤ អ្នកកាត់តវីដេអូជនជាតិអាមេរិក-វៀតណាមឈ្មោះ Tom Cross ឈ្នះពាន "Best Film Editing” សម្រាប់ភាពយន្ត "Whiplash”
ឆ្នាំ ២០០០ អ្នកដឹកនាំរឿងចិនឈ្មោះ Timmy Yip ជាជនជាតិអាស៊ីដំបូងឈ្នះពាន "Best Art Direction” ជាមួយភាពយន្ត "Crouching Tiger, Hidden Dragon”
ឆ្នាំ ១៩៥៤ អ្នកឌីហ្សាញជនជាតិជប៉ុនឈ្មោះ Sanzo Wada ជាជនជាតិអាស៊ីដំបូងឈ្នះពាន "Best Constume Design” ជាមួយភាពយន្ត "Gate of Hell”
ឆ្នាំ ២០១៧ អ្នកជំនាញខាងផាត់មុខជនជាតិជប៉ុន-អាមេរិក ឈ្មោះ Kazu Hiro ជាជនជាតិអាស៊ីមុនគេឈ្នះពាន "Best Makeup and Hairstyling” ជាមួយភាពយន្ត "Darkest Hour”
ឆ្នាំ ១៩៨៧ អ្នកនិពន្ធភាពយន្តចិន Cong Su និងអ្នកនិពន្ធភាពយន្តជប៉ុន Ryuichi Sakamoto ឈ្នះពានរង្វាន់ "Best Original Score” ជាជនជាតិអាស៊ីដំបូងឈ្នះពាននេះ សម្រាប់ភាពយន្ត "The Last Emperor”
ឆ្នាំ ២០០៨ សិល្បករឥណ្ឌា A. R. Rahman និង Gulzar ជាជនជាតិអាស៊ីដំបូងឈ្នះពាន "Best Original Song” ជាមួយភាពយន្ត "Slumdog Millionaire” ដែលពួកគេឈ្នះពានម្នាក់មួយដាច់ពីគ្នា
ឆ្នាំ ២០០៨ អ្នកជំនាញខាងសំឡេងជនជាតិឥណ្ឌាឈ្មោះ Resul Pookutty ជាជនជាតិអាស៊ីដំបូងឈ្នះពាន "Best Sound Mixing” ជាមួយភាពយន្ត "Slumdog Millionaire”
ឆ្នាំ ២០០២ អ្នកផលិតភាពយន្តគំនូរជីវចលជនជាតិជប៉ុន ឈ្មោះ Hayao Miyazaki ជាជនជាតិអាស៊ីដំបូងឈ្នះពាន “Best Animated Feature” សម្រាប់ភាពយន្ត "Spirited Away”
ឆ្នាំ ២០០៦ អ្នកផលិតភាពយន្តមកពីហុងកុង ឈ្មោះ Ruby Yang ជាជនជាតិអាស៊ីដំបូងឈ្នះពាន "Best Documentary Short Subject” ជាមួយភាពយន្ត "The Blood of Yingzhou District”
ឆ្នាំ ២០០៨ អ្នកផលិតវីដេអូគំនូរជីវចលជនជាតិជប៉ុន ឈ្មោះ Kunio Katō ជាជនជាតិអាស៊ីដំបូងឈ្នះពាន "Best Animated Short Film” សម្រាប់ភាពយន្ត "La Maison En Petits Cubes”
ឆ្នាំ ២០១៨ អ្នកដឹកនាំរឿងសញ្ជាតិអ៊ីស្រាអែលឈ្មោះ Guy Nattiv ជាជនជាតិអាស៊ីដំបូងឈ្នះពាន "Best Live Action Short Film” សម្រាប់ស្នាដៃភាពយន្ត "Skin”
ឆ្នាំ ២០០០ ភាពយន្ត "Crouching Tiger, Hidden Dragon” ស្នាដៃអ្នកផលិតរឿងមកពីតៃវ៉ាន់ ឈ្នះពាន "Best International Feature Film” លើកដំបូងសម្រាប់អាស៊ី។