AFC Cup៖ ក្លឹបមកពីរៀតណាមនៅពូលជាមួយព្រះខ័នរាជស្វាយរៀង ត្រូវគេលត់ ៤ គ្រាប់ដូចគ្នា (វីដេអូ)

  • 2020-02-12 02:24:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងយុទ្ធនាការប្រកួតពានរង្វាន់ AFC Cup នៅក្នុងពូល G ក្រៅពី​ក្រុមជើង​ឯក​ហ្វីលីពីន Ceres Negros FC លត់​ក្រុម​ជើង​ឯក​កម្ពុជា ព្រះខ័នរាជស្វាយរៀង ៤ ទល់ ០ ។

ក្លឹបជើងឯកវៀតណាម Than Quang Ninh ឯណោះវិញត្រូវបានក្លឹប Bali United FC ស៊ុតចូល ៤ គ្រាប់ដូចគ្នា ប៉ុន្តែក្លឹបនោះអាចរកបាន ១ គ្រាប់ដែរជូនអ្នកគាំទ្ររបស់គេ។

Negros FC ប៉ះ ស្វាយរៀង / រូបថត៖ AFC Cup
ក្រោយធ្វើបានល្អបែបនេះ ក្លឹបហ្វីលីពីនដែលមានចំណាត់ថ្នាក់លេខ ១ ប្រចាំអាស៊ីអាគ្នេយ៍ និងក្លឹបមកពីឥណ្ឌូនេស៊ី Bali United រកបាន ៣ ពិន្ទុដូចគ្នាឈរលេខ ១ និង ២ ក្នុងតារាង។ រីឯក្រុមតំណាងកម្ពុជា នៅបាតពូល មានគ្រាប់ជំពាក់គេ ៤ គ្រាប់៕

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

លទ្ធផលពូល G

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;