ទូតខ្មែរនៅកូរ៉េខាងត្បូង អំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នការឆ្លងវីរុសកូរ៉ូណា

  • 2020-02-12 02:25:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរជាង ៦ម៉ឺននាក់ ដែលកំពុងធ្វើការលើទឹកដីកូរ៉េខាងត្បូងត្រូវប្រុងប្រយ័ត្នឬចៀសវាងក្នុងការធ្វើដំណើរទៅកាន់តំបន់យ៉ាងហោចចំនួន៥ ដែលមានករណីឆ្លងវីរុសថ្មីកូរ៉ូណា។

សេចក្តីជួនដំណឹងរបស់ស្ថានទូតខ្មែរកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា ចំនួនមនុស្សដែលបានឆ្លងនឹងករណីវីរុសថ្មីផ្លូវ ដង្ហើមក្នុងកូរ៉េខាងត្បូង មានចំនួន២៧នាក់ហើយ គិតត្រឹមថ្ងៃទី ខែ១០កុម្ភៈ ឆ្នាំ២០២០។ អ្នកឆ្លងទាំង២៧នាក់នោះ បានស្ថិត ក្នុងតំបន់ចំនួន៥ រួមមានតំបន់ចេជូដូ Jeju do, ដាវគូ Daegu, ក្វាងគ្យូ Kwangju, សេអ៊ូល Seoul និង អ៊ិនឈាន់ Incheon។

សេចក្តីជួនដំណឹងរបស់ស្ថានទូតបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ប្រមាណជាង ៦ម៉ឹននាក់លើទឹកដីកូរ៉េខាងត្បូង សូម​ចៀស​វាងបើសិនពុំមានការចាំបាច់ធ្វើដំណើរទៅកាន់តំបន់ទាំងនោះ ឬធ្វើដំណើរទៅកាន់ទីប្រជុំជនដែលមានមនុស្សច្រើនដើម្បីបង្ការការឆ្លងនៃជម្ងឺនេះ។

គួរបញ្ជាក់ថា ចំនួនមនុស្សស្លាប់ដោយសារការឆ្លងវីរុសថ្មីកូរ៉ូណានៅក្នុងប្រទេសចិន បានកើនឡើងសរុប ១០១៦នាក់ហើយ គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ និងចំនួនអ្នកឆ្លងមានសរុប ៤ម៉ឺន ២ពាន់ ៦៣៨នាក់ រាប់បញ្ចូលទាំង អ្នកឆ្លថ្មី២ពាន់៤៧៨នាក់។ ចំនួនតួលេខអ្នកឆ្លងថ្មី ត្រូវគេកត់សម្គាល់ថាបាន ធ្លាក់ចុះចំនួន៥៨៤នាក់ បើប្រៀប ធៀបពីកាលពីថ្ងៃច័ន្ទម្សិលមិញដែលមានចំនួនអ្នកឆ្លងថ្មីចំនួន៣ពាន់៦២នាក់៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;