ក្រុមហ៊ុន៣ របស់ជប៉ុនចាប់អារម្មណ៍មកវិនិយោគសំរាម នៅកម្ពុជា
- 2020-02-12 06:38:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន៣ របស់ជប៉ុនចាប់អារម្មណ៍មកវិនិយោគសំរាម នៅកម្ពុជា
ចន្លោះមិនឃើញ
ក្រុមហ៊ុនចំនួន៣ របស់ជប៉ុនមានចំណាប់អារម្មណ៍មកវិនិយោគសំរាម នៅកម្ពុជា និងកំពុងយកចិត្តទុកដាក់លើបញ្ហាសំរាមដែលសំរាមនេះគឺជាកត្តាចាំបាច់ បន្ទាប់ពីបានជួយរាជធានីភ្នំពេញលើវិស័យទឹកស្អាត លើវិស័យ ចំរោះទឹក។ជាមួយគ្នានេះ ជប៉ុនក៏បានជម្រាបជូនសម្ដេចដែលថាក្រុមហ៊ុនទាំងនេះនឹងចូល រួមចំណែកដេញថ្លៃក្នុងការប្រមូលសំរាមនៅកម្ពុជា។ ការលើកឡើងនេះ ដោយលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេច ហ៊ុន សែនជាមួយ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នេះនៅវិមានសន្តិភាព។
ទន្ទឹមនឹងនោះ លោកឯកអគ្គរាជទូតក៏បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាទៅលើបរិយាកាសវិនិយោគជាពិសេសការវិនិយោគរបស់ជប៉ុន។ លោកបន្តថា អ្នកវិនិយោគជប៉ុនបាន ធ្វើការជាមួយស្ថាប័នកម្ពុជាជាពិសេស CDC ដោយបានទទួលលទ្ធផលដ៏ល្អប្រសើរ ហើយពេលនេះទៀតសោត ការវិនិយោគរបស់ជប៉ុនកំពុងមានការរីកចម្រើនកាន់តែខ្លាំងឡើង មានន័យថាអ្នកវិនិយោគជប៉ុននឹងមកកាន់កម្ពុជាកាន់តែច្រើនហើយជាពិសេសការវិនិយោគទាំងនោះមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា៕