ពេល​ងូត​ទឹក មនុស្ស​ភាគច្រើន​តែង​ភ្លេច​ដុស​សម្អាត​​កន្លែង​សំខាន់​មួយ​នេះ

  • 2020-02-13 01:03:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ងូត​ទឹក​សម្អាត​រាងកាយ គឺ​ជា​ការ​ថែ​រក្សា​អនាម័យ​ខ្លួន​ប្រាណ​ដែល​មនុស្ស​គ្រប់​រូប​តែង​តែ​ធ្វើ​ជា​រៀងរាល់​ថ្ងៃ។ យ៉ាងណា​មិញ របៀប​នៃ​ការ​ងូត​ទឹក​មាន​លក្ខណៈ​ប្លែក​គ្នា​ទៅ​តាម​ភេទ ឬ​ចំណង់​ចំណូល​ចិត្ត​របស់​មនុស្ស​ម្នាក់ៗ។ បើ​តាម​ការ​ស្ទង់​មតិ​​ទៅ​លើ​មនុស្ស​​ប្រមាណ ៨០​ម៉ឺន​នាក់​នៅ​លើ​បណ្ដាញ​សង្គម​​នា​ពេល​កន្លង​ទៅ​ បាន​ចង្អុល​បង្ហាញ​​ថា មាន​មនុស្ស​​ប្រមាណ ១៦​​ម៉ឺន​នាក់ ឬ​ ២០% នៃ​ចំនួន​សរុប មិន​បាន​ខ្វល់​ខ្វាយ​នឹង​ការ​សម្អាត​ជើង​របស់​ពួក​គេ​ឡើយ។

មូលហេតុ​ផ្សេងៗ​​គ្នា​ត្រូវ​បាន​លើក​ឡើង​​​ចំពោះ​​ការ​មិន​សម្អាត​ជើង​នៅ​ពេល​ងូត​ទឹក ដោយ​ក្នុង​នោះ​​ភាគ​ច្រើន​​បាន​រៀបរាប់​ស្រដៀង​គ្នា​ថា ពួក​គេ​បាន​ស្លៀក​ខោ​វែង ដូចនេះ​ហើយ​ជើង​របស់​ពួក​គេ​ត្រូវ​បាន​ថែ​រក្សា​ស្អាត ដោយ​​មិន​ចាំ​បាច់​សម្អាត​ថែម​ទៀត​ទេ។ មតិ​ខ្លះ​ទៀត​ថា ពេល​ងូត​ទឹក នោះ​ទឹក​ដែល​សម្អាត​ខ្លួន​នៅ​​ផ្នែក​ខាង​លើ​នឹង​ហូរ​លាង​សម្អាត​ជើង​ដោយ​ខ្លួន​ឯង។ ដោយ​ឡែក​សម្រាប់​មតិ​ប្រឆាំង​វិញ បាន​អះអាង​ផ្ទុយ​​ថា ទឹក​និង​សាប៊ូ ដែល​ហូរ​ចុះ​មក​ក្រោម​គឺ​មិន​គ្រប់​គ្រាន់​នឹង​សម្អាត​ជើង​របស់​ពួក​គេ​ទេ ពោល​គឺ​ទាល់​តែ​​លាង​សម្អាត​ផ្ទាល់​ទើប​ជា​រឿង​ល្អ។

ទាក់ទិន​នឹង​បញ្ហា​នេះ ធ្លាប់​មាន​​ការ​លើក​ឡើង​ជំនាញ​ពី​វេជ្ជបណ្ឌិត​មួយ​រូប​ឈ្មោះ Joshua Zeichner ដែល​ជា​នាយក​មន្ទីរ​​ស្រាវជ្រាវ​គ្រឿង​សម្អាង និង​ផ្នែក​រោគ​សើ​ស្បែក​នៅ​អាមេរិក ថា៖ "និយាយ​ជា​រួម អ្នក​គួរ​តែង​សម្អាត​ជើង​ជា​និច្ច ប្រសិន​បើ​អ្នក​មើល​ឃើញ​មាន​​ប្រឡាក់​ដី​នៅ​ជាប់​ស្បែក"។ ប៉ុន្តែ​បើ​មើល​មិន​ឃើញ​ទេ គឺ​មិន​ចាំ​បាច់​​ដុស​លាង​រាល់​ថ្ងៃ​ឡើយ។ ប្រការ​ដែល​ប្រើ​សាប៊ូ​សម្អាត​​​ច្រើន​ពេក នឹង​​លុប​បំបាត់​ចោល​នូវ​ជាតិ​ប្រេង​ដែល​​ល្អ​ពី​ជើង ធ្វើ​ឲ្យ​​ស្បែក​ប្រែ​ជា​ស្ងួត ឬ​​អាច​បង្ក​ជា​រោគ​រលាក​ស្បែក​ទៅ​វិញ​នោះ​ទេ៕

ប្រភព៖ Forbes | thezoereport | menshealth ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;