រៀបការរដូវវីរុសកូរ៉ូណារាលដាល ថ្វាយបង្គំបាន២នាទី មិនអាចថើបគ្នា គ្មានភ្ញៀវសូម្បីតែម្នាក់
- 2020-02-13 02:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រៀបការរដូវវីរុសកូរ៉ូណារាលដាល ថ្វាយបង្គំបាន២នាទី មិនអាចថើបគ្នា គ្មានភ្ញៀវសូម្បីតែម្នាក់
ចន្លោះមិនឃើញ
ទោះបីជាថ្ងៃជ័យរបស់កូនកម្លោះកូនក្រមុំក៏ដោយ ប៉ុន្តែគ្មានភ្ញៀវបានចូលរួមក្នុងមង្គលការជាសក្ខីភាពរបស់គូស្វាមី ភរិយាថ្មីឡើយ។
ខណៈប្រទេសចិនបានប្រកាសពីការរាលដាលនៃវីរុសកូរ៉ូណាថ្មីនោះ រដ្ឋាភិបាលប្រទេសនេះបានអំពាវនាវឲ្យប្រជាពលរដ្ឋរបស់ខ្លួនចៀសវាងការជុំគ្នានៅទីប្រជុំជន។ អាស្រ័យហេតុនេះ គូស្នេហ៍មិនតិចឡើយ បានជ្រើសយកការផ្អាកមង្គលការរបស់ខ្លួន។ យ៉ាងណាក្ដី ដោយសារតែមិនអាចចៀសបាន ដូចនេះហើយ លោក Zhang Long និងអ្នកនាង Chen Xiao មកពីខេត្ត San Dong ប្រទេសចិន នៅតែប្ដេជ្ញាចិត្តរៀបការ ដោយវិធីពិសេស។
តាមនោះដែរ គូស្នេហ៍ខាងលើបានរៀបការយ៉ាងប្រថុចញ៉ុចនៅមុខផ្ទះកូនក្រមុំ។ មង្គលការត្រូវប្រព្រឹត្តឡើងដោយគ្មានជាងថតរូប គ្មានភ្ញៀវណាចូលរួមទាំងអស់ មានតែឪពុកម្ដាយសងខាងប៉ុណ្ណោះ។
កូនកម្លោះ Zhang បានឲ្យដឹងថា៖ ពួកយើងកំពុងស្ថិតក្នុងពេលទប់ស្កាត់វីរុសឆ្លង ដូចនេះពួកខ្ញុំបានសម្រេចចិត្តមិនអញ្ជើញភ្ញៀវណាទាំងអស់។ ព្រោះទោះបីជាយ៉ាងណាក៏ដោយ មង្គលការក៏ជាសុភមង្គលផ្ទាល់ខ្លួនរបស់ពួកខ្ញុំប៉ុណ្ណោះ។
នៅពេលរៀបការ កូនកម្លោះកូនក្រមុំពាក់ម៉ាសឡើងជិត ហើយពិធីទាំងមូលត្រូវបានធ្វើឡើងក្នុងតែរយៈពេល២នាទីប៉ុណ្ណោះ។ អ្នកទាំង២គ្មានពេលស្បថស្បែរនឹងគ្នា មិនបានថើបគ្នា។ កូនកំលោះបាននិយាយលេងសើចថា លោកថែមទាំងមិនបានឃើញពណ៌ក្រែមរបស់ប្រពន្ធខ្លួនផង។ តាមផ្លូវទៅវិញ គូស្នេហ៍ប្ដីប្រពន្ធថ្មី បានឆ្លងកន្លែងពិនិត្យកម្ដៅ៣កន្លែង ហើយមន្ត្រីនៅទីនេះ សុទ្ធតែបានជូនពរពួកគេទាំងអស់។
សកម្មភាពរបស់ អ្នកទាំង២ខាងលើ ទទួលបានការសរសើរពីមហាជនជាច្រើន ដ្បិតអ្នកទាំង២មិនអាត្មានិយម អញ្ជើញភ្ញៀវច្រើននាក់ ដូចមង្គលការដទៃ ខណៈកំពុងមានវីរុសកូរ៉ូណារាលដាល៕
អានបន្ត៖ អ្នកគាំទ្រឆោឡោ ពេលឃើញធ្លាយរូប Xiao Zhan ថើប Yang Zi យ៉ាងស្និទ្ធិស្នាល