Lampard ឲ្យក្លឹបចាយ ៤៥ លានដុល្លារយកជើងស៊ុតពី Ajax ទាល់តែបាន

  • 2020-02-13 03:52:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗនេះមានប្រភពច្បាស់ការមួយបានទម្លាយឲ្យដឹងថា ក្លឹបជើងឯកលីគកំពូលហូឡង់ Ajax បានព្រមព្រៀងគ្នារួចស្រេចហើយជាមួយក្លឹបអង់គ្លេស Chelsea លើសំណើរដោះដូរយកកីឡាករឆ្នើមពាក់អាវលេខ​ ២២ Hakim Ziyech ផ្លាស់ចេញពេលចប់រដូវកាលខាងមុខនេះ។

Hakim Ziyech ពេលលេងទល់ Chelsea នៅ UCL /រូបថត៖ GettyImage
រូបគេនឹងក្លាយជា កីឡាករដំបូងគេដែល តោខៀវ ទិញចូល ក្រោយពេលដែលក្លឹបត្រូវ FIFA ពិន័យមិនឲ្យដោះដូរកីឡាករ ២ រដូវកាលមកហើយ។ ប្រភពដដែលបានបន្ថែមថា លោក Erik ten Hag គ្រូបង្វឹក Ajax ក៏បានចេញមកបញ្ជាក់ដែរលើរឿងនេះដែរ។ លោកមិនបានភ្ញាក់ផ្អើលលើព័ត៌មានផ្ទេរ Ziyech នោះទេក៏ព្រោះតែកីឡាករក្លឹបមួយនេះ តែងតែទាក់ភ្នែកក្លឹបធំៗអឺរ៉ុបសម្លឹងចង់បានជារឿយៗ។ រូបគេដឹងខ្លួនឯងច្បាស់ហើយថា ក្លឹបណាដែលគេនឹងលេងបន្ត។ ចំពោះតម្លៃទិញផ្តាច់កុងត្រា ក្នុងការផ្ទេររូបគេគឺ ៨៣ លានអឺរ៉ូ (ប្រមាណជា ៤៥ លានដុល្លារ) ប៉ុណ្ណោះ។

កិឡាករសញ្ជាតិម៉ារ៉ុករូបនេះលេចធ្លោខ្លាំង អំឡុងប្រកួតពានអឺរ៉ុបរដូវកាលមុន។ រូបគេមានស្ទាយលេងដែលអាចធ្វើឲ្យលោក Frank Lampard ពេញចិត្តអំឡុងពេលប៉ះគ្នារវាង Chelsea និង Aajx ក្នុងការប្រកួតពានអឺរ៉ុប Champions League រដូវកាលនេះ ដែលតែងតែបោះបាល់ឲ្យមិត្តរួមក្រុមលើទីលាន និងបញ្ចេញបច្ចេកទេសស៊ុតបញ្ជូលទីបានល្អជាញឹកញាប់ ។ យ៉ាងណា Ajax ធ្លាក់ត្រឹមក្នុងពូល បានទៅលេងវគ្គ ៣២ ក្រុមពានអឺរ៉ុបលំដាប់ទី ២ Europa League ឯណោះវិញ។

ជម្រាបជូនថា Ziyech លេងនៅហូឡង់ឲ្យក្លឹប Twente អំឡុងរដូវកាល ២០១២-២០១៣ មុននឹងផ្ទេរមក Ajax ឆ្នាំ ២០១៦ ដោយស៊ុតបានសរុប ៧៩ គ្រាប់ Assist បាន ៨៧ ដង។ នៅ UCL ឆ្នាំមុនរូបគេ Assist បាន ៥១ ដងជួយក្រុមឡើងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ៕

ប្រភព៖ LiveScience ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;