EU បើកភ្លើង​ខៀវឱ្យ​ចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​វៀតណាម

  • 2020-02-13 03:38:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សភា​អឺរ៉ុប កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​បោះឆ្នោត​យល់ព្រមឱ្យ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយវៀតណាម ពោលគឺ​ការលុបបំបាត់​ពន្ធគយចោល​លើទំនិញ​ទាំងអស់ ក្នុងរយៈពេល១០ឆ្នាំក្រោយ។

ការ​អនុម័ត​នេះ ធ្វើឡើង​ក្រោយ​ពេល​ភាគី​ទាំងពីរ​បាន​ចរចា​គ្នា​អស់​រយៈពេល​ ៨ឆ្នាំ​មកហើយ។ ជាមួយគ្នានេះ សភាវៀតណាម ក៏គ្រោង​នឹង​បោះឆ្នោត​ផ្តល់សេចក្តីទុកចិត្ត​លើកិច្ចព្រមព្រៀងនេះ នៅក្នុងអំឡុងខែឧសភាខាងមុខនេះផងដែរ។

លោក Do Thang Hai អនុរដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្មវៀតណាម បាន​ថ្លែងប្រាប់​អ្នកកាសែតថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​នេះ គឺ​ជាជំហាន​ដ៏សំខាន់មួយ​សម្រាប់​វិស័យ​ពាណិជ្ជកម្មរបស់​វៀតណាម ប៉ុន្តែ​សម្រាប់​អាជីវកម្មដូចជាក្រុមហ៊ុននាំចេញផ្លែឈើ នឹង​ត្រូវបំពេញ​តាម​ស្តង់ដារខ្ពស់​របស់​​ EU ដើម្បី​សម្រេច​នូវកិច្ចព្រមព្រៀង។

ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ខាងលើ វៀតណាម នឹង​លុបបំបាត់​ពន្ធគយ ៩៩% នូវទំនិញ​នាំចូល​ទាំងអស់​ក្នុងរយៈពេល ១០ឆ្នាំក្រោយ ហើយ EU វិញនឹងធ្វើដូចគ្នាដែរតែក្នុងរយៈពេល ៧ឆ្នាំក្រោយ៕

ប្រភព៖ Vietnam Express ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;