Ronaldo អាយុ៣៥ ទាត់ចូល៣៥ គ្រាប់ក្រោយចូលលេង៣៥ ដងរដូវកាលនេះ

  • 2020-02-14 02:18:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងជំនួបដណ្ដើមពានរង្វាន់ Copa Italia ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រុមម្ចាស់ផ្ទះ AC Milan ទទួល​សេះបង្កង់ Juventus បានយ៉ាងល្អដោយបញ្ចប់ត្រឹមលទ្ធផល ១-១ នៅយប់មិញនេះ។

រូបថត៖ GettyImages
ក្រុមខ្លាំងទាំងទ្វេរសម្រុកគ្នាទៅមកដល់នាទី ៦១ ទើបខ្សែប្រយុទ្ធក្រូអាត Rebic របស់ AC Milan អាចបំបែកពងមាន់បាន ១ គ្រាប់ដោយពែនមួយជើងផុតដៃអ្នកចាំទីចាស់វស្សា Buffon។ រីឯគ្រាប់តាមស្មើរបស់ Juventus ធ្វើបានដោយ Cristiano Ronaldo នាទី ៩០ ជាបាល់ប៉េណាល់ទីបន្ទាប់ពីអាជ្ញាកណ្ដាលផ្លុំកញ្ចែសម្រេចថាបាល់ប៉ះដៃរបស់កីឡាករ AC។

សម្រាប់ស្ថិតិខ្សែប្រយុទ្ធវ័យ ៣៥ ឆ្នាំរូបនេះគឺអាចទាត់ចូល ១១ គ្រាប់ជាប់គ្នាក្នុងការបង្ហាញខ្លួន ១១ លើកឲ្យក្លឹបសេះបង្កង់ និងគ្រាប់ទី ៣៥ ក្រោយចូលលេង ៣៥ ដងនៅរដូវកាល ២០១៩-២០២០ ទាំងក្លឹបនិងជម្រើសជាតិ។

ជម្រាបជូនថា ក្រុមទាំងពីរនឹងសងសឹកនៅថ្ងៃទី ៥ ខែមីនាឆ្នាំ ២០២០ ខណៈដែល Inter Milan ប្រកួតចាញ់ក្រុម Napoli ដោយលទ្ធផល ០-១ នៅជើងទី ១ នឹងត្រូវសងសឹកគ្នានៅជើងទី ២ នៅថ្ងៃទី ៦ ខែមីនាឆ្នាំ ២០២០ រកក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រ៕

ទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;