ថ្ងៃ​១៤កុម្ភៈ «ទិវានៃក្តីស្រឡាញ់» មាន​ប្រវត្តិ​យ៉ាង​ដូចម្តេច​ខ្លះ?

  • 2020-02-14 06:15:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បច្ចុប្បន្ន គេ​បាន​ហៅ​ថ្ងៃ​១៤​កុម្ភៈ​នេះ​ថា ជា​ទិវា​នៃ​សេចក្តីស្រឡាញ់ ឬ ថ្ងៃ​Valentine ‘Day​។ ក្តីស្រឡាញ់​សម្រាប់​ថ្ងៃ​នេះ មិនមែន​ផ្តោត​សំខាន់​តែ​ទៅលើ​គូរ​សង្សារ​នោះទេ ប៉ុន្តែ​ជា​ការបង្ហាញ​ក្តី​គោរព​ស្រឡាញ់​ចំពោះ​ឪពុកម្តាយ ក្រុមគ្រួសារ សាច់ញាតិ​មិត្ត បងប្អូន​ជាដើម​។​

រឿងរ៉ាវ​នេះ ពាក់ព័ន្ធ​នឹង​សម័យកាល ចក្រភព​រ៉ូម ដែល​បច្ចុប្បន្ន​គឺជា​ប្រទេស​អ៊ីតាលី ពេល​ព្រះវិហារ​កាតូលិក បាន​ទទួលស្គាល់ សម្ដេច​សង្ឃ​បីនាក់​ផ្សេងគ្នា ឲ្យឈ្មោះ​ថា លោក Valentine ឬ Valentinus ដែលជា​អ្នក​បូជាជីវិត​ឲ្យ​សាសនា​។ មាន​រឿង​មួយ​ដំណាល​ទាក់ទង​អំពី បព្វជិត​ម្នាក់​គឺ លោក Valentine ដែល​បាន​បម្រើ​សាសនា ក្នុង​សតវត្ស​ទី ៣ ដែល​បាន​ជួយ​ការពារ​នៃ​សេចក្ដីស្រលាញ់​ដល់​គូស្នេហ៍​ជនជាតិ រ៉ូ​ម៉ាំង​។​

រឿងរ៉ាវ​នេះ ពាក់ព័ន្ធ​នឹង​សម័យកាល ចក្រភព​រ៉ូម ដែល​បច្ចុប្បន្ន​គឺជា​ប្រទេស​អ៊ីតាលី ពេល​ព្រះវិហារ​កាតូលិក បាន​ទទួលស្គាល់ សម្ដេច​សង្ឃ​បីនាក់​ផ្សេងគ្នា ឲ្យឈ្មោះ​ថា លោក Valentine ឬ Valentinus ដែលជា​អ្នក​បូជាជីវិត​ឲ្យ​សាសនា​។ មាន​រឿង​មួយ​ដំណាល​ទាក់ទង​អំពី បព្វជិត​ម្នាក់​គឺ លោក Valentine ដែល​បាន​បម្រើ​សាសនា ក្នុង​សតវត្ស​ទី ៣ ដែល​បាន​ជួយ​ការពារ​នៃ​សេចក្ដីស្រលាញ់​ដល់​គូស្នេហ៍​ជនជាតិ រ៉ូ​ម៉ាំង​។​

​សម័យ​នោះ គ្រប់គ្រង​ដោយ អធិរាជ ចក្រភព​រ៉ូម Claudius II បាន​យល់ថា ទាហាន​ដែល​នៅ​លីវ​មាន​កម្លាំង​ខ្លាំង និង​ប្រសើរ​ជាង​អ្នក​ដែល​មាន​ប្រពន្ធ​កូន​។ មូល​ហេតុនេះហើយ​ទើប​អធិរាជ ហាម​មិន​ឲ្យ​យុវជន​ក្មេង​រៀបការ​នោះទេ​។ លោក Valentine យល់ឃើញថា ការចេញ​សេចក្តី​ហាមឃាត់ របស់​ព្រះ​ចៅ​អធិរាជ មិន​មាន​យុត្តិធម៌​នោះទេ ហើយ​លោក​មិន​បាន​គោរព​តាម​ឡើយ​។ ជារឿយៗ​មាន​គូសង្សារ​ជាច្រើន គូ​បាន​ពឹងពាក់​ឲ្យ​គាត់​ជួយ​រៀបការ​ឲ្យ​ពួកគេ​ក្នុង​ទី​ដ៏​ស្ងាត់​។ លោក Valentine តែងតែ​កាច់​ផ្កា ពី​សួនច្បារ ប្រគល់​ឲ្យ​ប្ដី​ប្រពន្ធ​ដែល​រៀបការ​ទាំងនោះ ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​វត្ថុ​តំណាងឲ្យ​អាពាហ៍ពិពាហ៍​គូ​ស្វាមី ដែល​រៀបការ​នៅ​សម័យ​នោះ​។ ហេតុដូច្នេះ​ហើយ បាន​ជា​នៅ​សម័យ​បច្ចុប្បន្ន​ភាគច្រើន គេ​យក​ផ្កា​ធ្វើជា កាដូ​សម្រាប់​ប្រគល់​ឲ្យ​គ្នា​ទៅវិញទៅមក នៅ​ថ្ងៃ​បុណ្យ​នេះ​។​

ក្រោយពេល អធិរាជ​ដឹង​រឿង​នោះ ក៏​បាន​បញ្ជា​ឲ្យ​ចាប់ លោក Valentine​ដាក់គុក និង​កាត់ទោស​ប្រហារជីវិត​។ ជាមួយគ្នា​នោះ គឺ​មាន​រឿងដំណាល​មួយទៀត ថា លោក Valentine ត្រូវបាន​កាត់ទោស ពី​បទ​ប៉ុនប៉ង​ជួយសង្គ្រោះ​អ្នកទោស​គ្រិស្ត​បរិស័ទ ឲ្យ​រត់​គេច​ពី គុក​ដ៏​សាហាវ​ក្នុងសម័យ​រ៉ូម ដែល​ជា​កន្លែង វាយ​ធ្វើ​ទារុណកម្ម​។ តាម​រឿងដំណាល​ដដែល​បានឲ្យដឹងថា Valentine បាន​កើត​ក្ដី​ស្រលាញ់​ដំបូង ជាមួយ​នារី​វ័យក្មេង ជា​ប្អូនស្រី របស់​ឆ្មាំ​គុក​ម្នាក់ ដែល​បាន​មក​សួរសុខទុក្ខ​គាត់ ពេល​កំពុង​ជាប់​ឃុំឃាំង​។​

​ក្រោយមក លោក Valentine ត្រូវបាន​ប្រហារជីវិត នៅ​អំឡុង​ឆ្នាំ​២១០ នៃ​គ្រិស្តសករាជ​។ មុន​ការស្លាប់​របស់ Valentine គេ​បាន​រកឃើញថា គាត់​បាន​សរសេរ​សំបុត្រ​មួយ​ផ្ញើ​ជូន​នារី​ដែល​លោក​ស្រឡាញ់ ដោយ​ដាក់​ថា From Your Valentine ដែល​ឃ្លា​នេះ​ត្រូវបាន​គេ​ប្រើប្រាស់ រហូតមកដល់​សព្វថ្ងៃ​។​

ទោះជា​ការពិត​នៅ​ពីក្រោយ​រឿងរ៉ាវ​របស់​លោក Valentine នៅ​មាន​ភាព ស្រពេចស្រពិល​ក៏ដោយ​ក៏​រឿងរ៉ាវ​ទាំងអស់​បញ្ជាក់​ពី​ការទាក់ទាញ​ថា ជា​ឥស្សរជន​មាន​សមានចិត្ត​វីរបុរស និង​មាន​មនោសញ្ចេតនា​ស្នេហា​ជ្រាលជ្រៅ​បំផុត​។​ ​នៅត្រឹម​មជ្ឈិមសម័យ​ប្រហែលជា​ដោយសារ​តែ​កេរ្តិ៍ឈ្មោះ នេះហើយ ទើប​លោក Valentine បាន​ក្លាយ​ជា​បុគ្គល​មួយរូប​ដ៏​មាន​ប្រជាប្រិយ​បំផុត​នៅ​ប្រទេស​អង់គ្លេស និង​បារាំង​។​

​ប្រភពដើម​នៃ​ទិវា​នៃ​ក្ដី​ស្រឡាញ់​គឺជា ពិធី​សាសនា​មួយ​នៅក្នុង​ខែ​កុម្ភៈ​នៅ​ពេល​អ្នក​ខ្លះ​ជឿថា ទិវា​នៃ​ក្ដី​ស្រឡាញ់ ត្រូវបាន​ប្រារព្ធ​ធ្វើ​នៅ​ពាក់កណ្ដាល​ខែ​កុម្ភៈ​ដើម្បី​រំឭក​ខួប​នៃ មរណភាព របស់ លោក Valentine ដែល​ប្រហែល​ជា​បាន​កើតឡើង​នៅ​រង្វង់​ឆ្នាំ​២៧០​នៃ​គ្រិស្តសករាជ​នោះគេ អះអាងថា ព្រះវិហារ​គ្រិស្តសាសនា ប្រហែលជា​បាន​សម្រេចចិត្ត​កំណត់​យ​ក​ថ្ងៃបុណ្យ​នៃ​ក្ដី​ស្រឡាញ់​នេះ​នៅ ពាក់កណ្ដាល​ខែ​កុម្ភៈ ក្នុង​បំណង​ធ្វើឲ្យ​ការប្រារព្ធ​ពិធី​សាសនា Lupercalia នេះ​ក្លាយជា គ្រិស្តសាសនា​។

ដោយ​ប្រារព្ធ​ធ្វើ​នៅ​ពាក់កណ្ដាល​ខែ កុម្ភៈ ឬក៏​ថ្ងៃទី​១៤ ខែ​កុម្ភៈ​នោះ​ពិធីបុណ្យ Lupercalia គឺជា​ពិធី​បុណ្យ​រំឭក​ពី កំណើត ដែល​ឧទ្ទិស​ដល់​ព្រះ Faunus ដែល​ជា​ព្រះ​របស់​រ៉ូម ដែល​មាន​ឥទ្ធិពល​ខាង​កសិកម្ម​ព្រមទាំង​ឧទ្ទិស​ដល់​ស្ថាបនិក​ទីក្រុង​រ៉ូម គឺ​លោក Romulus និង​លោក Remus ផងដែរ​៕

ប្រភព៖ Vayo Fm

អត្ថបទថ្មី
;