វីដេអូ៖ ទស្សនាការស៊ុតបាល់ពីចម្ងាយដ៏អស្ចារ្យ​របស់ ច្រឹង ពលរដ្ឋ ចូល​ផុតដៃអ្នកចាំទី​ប៉ូលិស

  • 2020-02-17 02:22:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមវិសាខា បាន​យកឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងលទ្ធផល ២-១ នៅក្នុងការប្រកួតលីគកំពូលកម្ពុជា សប្តាហ៍ទី១ កាលពីថ្ងៃសៅរ៍កន្លងទៅ។

ក្លឹបប៉ូលិស បាននាំមុខមុន ១គ្រាប់នៅនាទី ៣០ ដោយ Abdel Kader។ ចូលដល់តង់ទី២ នាទី៥០ ច្រឹង ពលរដ្ឋ របស់វិសាខា ស៊ុតបាល់ពីចម្ងាយដ៏អស្ចារ្យ​ចូលផុតដៃអ្នកចាំទីប៉ូលិស ហើយដល់នាទី៦១ Filip Mihaljevic បន្ថែម១គ្រាប់ទៀត​យកជ័យជម្នះតែម្តង។

សូមទស្សនាវីដេអូហាយឡាយ៖

អត្ថបទ៖ សំភី

អត្ថបទថ្មី
;