Ozil អាចស៊ុតចូលក្រោយខកខាន ១០ ខែឯគ្រូ Arsenal ងាកមុខញញឹម

  • 2020-02-17 03:44:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Mesut Özil​ អាចរកបានគ្រាប់បាល់ដំបូងរបស់ខ្លួន ក្រោយខកខានស៊ុតចូលជាង ១០ មកខែមកហើយនៅរដូវកាលនេះ។ គ្រាប់បាល់ទី ៣ នេះផងដែរបានធ្វើឲ្យលោក Arteta គ្រូបង្វឹកកាំភ្លើងធំ បង្ហាញកាយវិការគ្រវីដៃហាក់សប្បាយរីករាយក្នុងចិត្ត ចំណែកគ្រាប់ទី ៤ កើតចេញពីជើងកីឡាករបារាំង Lacazette ក្រោយខកខាន​ស៊ុតមិនចូល ៩ ប្រកួតហើយក្នុងនាមជាខ្សែប្រយុទ្ធកណ្ដាល។

រូបថត៖ goal
លទ្ធផល ៤-០ លើក្រុមសារិកាព្រៃ Newcastle United នេះដែរបានរុញឲ្យកាំភ្លើងធំឈរលេខ ១០ មាន ៣៤ ពិន្ទុ ក្នុងតារាងសប្ដាហ៍ទី ២៦ ខណៈដែលការប្រកួតនៅសល់ ១៧ ប្រកួតទៀតទើប​ចប់​រដូវ​កាល។ ត្បិតតែផ្លូវនៅវែងឆ្ងាយ យ៉ាងណាកាំភ្លើងធំ ត្រូវប្រឹងប្រែងប្រជែងយកតំណែង Top 4 ឬ Top 5 ក្នុងលីគ។ ឥឡូវនេះ Spurs នៅឈរលេខ ៥ មាន ៤០ ពិន្ទុ ឯ Liverpool លេងមិនចាញ់សោះសង្ឃឹមលើកពានមាស ស្មើកំណត់ត្រា Arsenal ថែមទៀតផង។

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

Lacazette សប្បាយចិត្តពេលស៊ុតចូល /រូបថត៖ goal

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;