រូបថតកម្រ Zidane ឈរនៅក្រៅសោះត្រូវមួយស្បែកជើងញ៉ុកមាត់(វីដេអូ)

  • 2020-02-17 04:10:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Zinedine Zidane គ្រូបង្វឹកក្រុម Real Madrid ត្រូវបានអ្នកថតរូបប្រមាញ់បានមួយសន្លឹកយ៉ាងពេញប្លង់ នៅនាទី ៦១ ក្រោយពេលដែលកីឡាករក្រុម Celta Vigo ជាន់លើបាល់រអិលដួលលើកជើងឡើងលើដូចយកទៅញ៉ុកមាត់ដូច្នេះដែរ។

រូបថតមួយប៉ុស្ដ៍នោះកំពុងល្បីខ្លាំងលើបណ្ដាញសង្គមទាំង Twitter និង Facebook ថែមទៀតផង ក៏ព្រោះតែវាប្លែក កន្លងមកមានតែគ្រូឈរបញ្ជាដួលប៊ះជើង ផ្ងាកក្រោយ ឬកីឡាករទាត់ចំរបស់សំខាន់ ជាដើម។ ចឹងហើយទើប ករណីនេះសឹងតែមិនធ្លាប់មានពីមុនមកទេក្នុងពិភពបាល់ទាត់។

រូបថត៖ goal
ក្រុម Celta Vigo ដែលអាចវាយបកបាន ២ គ្រាប់ស្មើវិញនៅទឹកដី Santiago Bernabeu បានធ្វើឲ្យ Real Madrid បាត់អស់ ២ ពិន្ទុយកបានតែ ១ ពិន្ទុនិងរក្សាគំលាតត្រឹម ១ ពិន្ទុគត់ពីក្រុមលេខ ២ Barcelona។

យ៉ាងណាក្រោយចប់ការប្រកួត Real នៅឈរកំពូលតារាងមាន ៥៣ ពិន្ទុនិងរក្សាបានកំណត់ត្រាល្អលេងក្នងផ្ទះមិនទាន់ចាញ់សោះរដូវកាលនេះ។ ខ្សែប្រយុទ្ធសញ្ជាតិបែលហ្សិក Eden Hazard បានចូលលេងវិញ​ ឯ Segio Ramos ក្លាយជាខ្សែការពារតែម្នាក់រកបានគ្រាប់បាល់ក្នុងលីគយ៉ាងតិចណាស់ ១៨ គ្រាប់ចំនួន ១៧ រដូវកាលជាប់ៗគ្នា៕

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;