ចាប់ខ្លួនបុរសជាតិជប៉ុនម្នាក់ ដកហូតគ្រឿងញៀនជិត ២គីឡូ
- 2020-02-18 01:56:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់ខ្លួនបុរសជាតិជប៉ុនម្នាក់ ដកហូតគ្រឿងញៀនជិត ២គីឡូ
ចន្លោះមិនឃើញ
ក្រុមមន្ត្រីប៉ូលិសបានចាប់ខ្លួនជនជាតិជប៉ុនម្នាក់ជាមួយនឹងថ្នាំញៀនមេតំហ្វេតាមីន ១,៧គីឡូក្រាម កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។ ជនជាតិជប៉ុនរូបនោះ ត្រូវបានបញ្ជួនទៅតុលាការ ក្រោយការចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ជនសង្ស័យជាតិជប៉ុនរូបនោះ មានអាយុ ៧២ឆ្នាំ ធ្វើដំណើរតាមជើងយន្ដហោះលេខ KE 690 (ភ្នំពេញ-សេអ៊ូល) និងបន្ដដំណើរតាមជើងយន្ដហោះ KE 767 (សេអ៊ូល-អាម៉ូរី) ប្រទេសជប៉ុនដែលជាគោលដៅចុងក្រោយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។
ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅតុលាការនារសៀលថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីចាត់ការតាមនីតិវិធី៕