ចៃដន្យខ្លាំង! បង្ហាញខ្លួននៅព្រលានថ្ងៃតែ១ Lisa និង IU តែងខ្លួនបែបក្មេងស្រីស្រដៀងគ្នាទៀត
- 2020-02-18 09:02:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចៃដន្យខ្លាំង! បង្ហាញខ្លួននៅព្រលានថ្ងៃតែ១ Lisa និង IU តែងខ្លួនបែបក្មេងស្រីស្រដៀងគ្នាទៀត
ចន្លោះមិនឃើញ
ថ្ងៃទី ១៨ ខែកុម្ភៈ ក្លាយជាថ្ងៃដ៏ចៃដន្យបំផុតដែលអ្នកគាំទ្រប្រទះឃើញតារា K-Pop ២នាក់គឺ Lisa (ក្រុម BLACKPINK) និង IU សុខៗបង្ហាញខ្លួននៅព្រលានយន្តហោះ Incheon ជាមួយតុបតែងខ្លួនស្រដៀងៗគ្នាដូចក្មេងស្រី។
បើតាមការបញ្ជាក់បន្ថែមបានឲ្យដឹងថា បង្ហាញនៅព្រលានថ្ងៃនេះគឺ ពួកគេទាំង ២ត្រូវធ្វើដំណើរទៅកាន់ទីក្រុង Milan ប្រទេសអ៊ីតាលី ដើម្បីបំពេញការងាររៀងខ្លួន។ សម្រាប់ IU បង្ហាញខ្លួនលើកនេះម៉ូតសក់គឺសាមញ្ញធម្មតាដូចសព្វដងដែរ ស្របពេល Lisa ប្ដូរពណ៌សក់មកជាខ្មៅ និងវែងជាងមុន ប៉ុន្តែនៅតែរក្សាស្ទីលសក់សេះដដែល៕
ទស្សនារូបភាពដូចខាងក្រោម៖