Haaland ប្រាប់ថាស្រឡាញ់ភ្លេង Champions League ដាក់ម៉ោងរោទន៍ស្តាប់រាល់ថ្ងៃ
- 2020-02-19 06:54:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Haaland ប្រាប់ថាស្រឡាញ់ភ្លេង Champions League ដាក់ម៉ោងរោទន៍ស្តាប់រាល់ថ្ងៃ
ចន្លោះមិនឃើញ
Erling Haaland ធ្លាប់បានប្រាប់សារព័ត៌មានក្នុងស្រុកមួយឈ្មោះ TV2 នៅឯប្រទេសន័រវេសដូច្នេះថា "ខ្ញុំចូលចិត្តស្ដាប់បទភ្លេង Champions League ណាស់ហើយក៏បានកំណត់ឲ្យទៅជាម៉ោងរោទន៍លើទូរសព្ទដែរ ដើម្បីស្តាប់រាល់ថ្ងៃ មុនក្រោកពីដេក។ វាធ្វើឲ្យអារម្មណ៍ល្អ ចាប់ផ្តើមថ្ងៃថ្មីដោយមិនខ្វល់ខ្វាយច្រើន"។
យ៉ាងណាកីឡាករវ័យ ១៩ ឆ្នាំក៏បាននឹងកំពុងធ្វើឲ្យអ្នកតាមដានវិស័យកីឡាករជាមួយកម្មវិធីបាល់ទាត់ប្រចាំទ្វីបអឺរ៉ុបមួយនេះ សរសើរមិនដាច់ពីមាត់ពីបច្ចេកទេសបញ្ចប់ទីច្បាស់ៗដូចកីឡាករជើងចាស់។
Haaland អាចស៊ុតបាន ២ គ្រាប់ក្នុងចំណោមគ្រាប់ឈ្នះ ២-១ លើក្រុម Paris Saint Germain ដោយចំណាយពេលតែ ១០ នាទីរំលងគ្នាប៉ុណ្ណោះនៅទឹកដី Signal Park ជើងទី១ នៅវគ្គ ១៦ ក្រុមចុងក្រោយពាន Champions League 2020។
នៅរដូវកាលនេះពាន UCL គេរកបាន ១០ គ្រាប់ក្នុង ៧ ប្រកួតបានក្លាយជាកីឡាករវ័យក្មេងទី ២ អាចស៊ុតបានបែបនេះ បន្ទាប់ពី Kylian Mbappe ធ្វើបានជាមួយ Monaco ឆ្នាំ ២០១៧។ ក្រោយបង្ហាញខ្លួនជាមួយក្រុមឃ្មុំ (លឿង-ខ្មៅ) ទើបនឹងបាន ៧ ប្រកួតប៉ុណ្ណោះតែអាចស៊ុតចូលឲ្យក្រុមបានដល់ ១១ គ្រាប់នៅ Bundesliga៕