បង្ហាញមុខថ្ងៃនេះ Android 11 មាន​មុខងារថ្មីអ្វីខ្លះ?

  • 2020-02-20 03:30:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Android 11 Developer Preview ដំបូង​គេ​បំផុត​បាន​បង្ហាញ​មុខ​នា​ថ្ងៃ​នេះ ដែល​អាច​ឲ្យ​គេ​ដឹង​អំពី​ចំណុច​ថ្មី​ខ្លះៗ​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី មុន​នឹង​វា​ចេញ​ជា​ផ្លូវ​ការ​ចាប់​ពី​ត្រីមាស​ទី ៣ ឆ្នាំ ២០២០ នេះ។

មុខងារ​ថ្មីៗ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​រួម​មាន ៖

  • មុខងារ​ Screen Recording មាន​មក​ស្រាប់ ៖ Google បាន​បញ្ចូល​មុខងារ Screen Recording ក្នុង​ជំនាន់​ដំបូងៗ​នៃ Android 10 ហើយ​នៅ​លើ Android 11 មុខងារ​នេះ​នឹង​មាន​ជា​ផ្លូវ​ការ​តែ​ម្ដង។

  • អាច​បិទ​ Notification អំឡុង​ពេល​ថត​វីដេអូ ៖ វា​ជា​ការ​រំខាន​មួយ​ពេល​ថត​វីដេអូ ស្រាប់​តែ​លោត​ Notification មក ហើយ​លើ Android 11 អ្នក​នឹង​អាច​ Mute Notification បាន​អំឡុង​ពេល​ថត​វីដេអូ។

  • បង្កើត​នូវ​ Touch Sensitivity ៖ សម្រាប់​អ្នក​ដែល​ Screen ការពារ​អេក្រង់​ច្បាស់​ជា​ពេញ​ចិត្ត​មុខងារ​នេះ។ Google បាន​បង្ហាញ​នូវ​ជម្រើស "Increase Touch Sensitivity” ដែល​ធ្វើ​ឲ្យ​ការ Touch កាន់​តែ​ស្គាល់​លឿន​ជាង​មុន។

  • Airplane Mode នឹង​មិន​បិទ Bluetooth ឡើយ ៖ ពី​មុន​​ពេល​ដំណើរ​ការ​ Airplane Mode មុខងារ​ Bluetooth នឹង​ត្រូវ​បិទ ប៉ុន្តែ​លើ Android 11 នឹង​មិន​មាន​បែប​នេះ​ទៀត​ឡើយ។

  • Scrolling Screenshot នឹង​មាន​ឆាប់ៗ ៖ មុខងារ​នេះ​មិន​ទាន់​ដំណើរ​ការ​លើ Android 11 Dev Preview នោះ​ទេ ប៉ុន្តែ​ Google ទំនង​ជា​នាំ​យក​វា​មក​ដាក់​លើ Android ឆាប់ៗ។

  • ការ​កំណត់​មុខងារ Dark Mode ឲ្យ​ដំណើរ​ការ​ស្វ័យប្រវត្តិ ៖ Android 10 បាន​នាំ​មក​មុខងារ​ Dark Mode ហើយ​ជា​មួយ Android 11 គឺ​វា​នឹង​មាន​សមត្ថភាព​​ដំណើរ​ការ ឬ​បិទ​ដំណើរ​ការ​មុខងារ​នេះ​ទៅ​តាម​ពេល​វេលា​ជាក់​ស្ដែង ដូច​ជា​យប់​ឬ​ថ្ងៃ​ជា​ដើម។

ប្រភព៖ Androidauthority ប្រែសម្រួល៖ សុខហេង

អត្ថបទថ្មី
;