Yes Seatel ជាក្រុមហ៊ុនទី ២ដែលបានដាក់សាកល្បងប្រព័ន្ធ 5G នៅកម្ពុជា

  • 2020-02-20 07:48:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Yes Seatel បាន​ធ្វើពិធី​សាកល្បង​បច្ចេកវិទ្យា 5G របស់ខ្លួនកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​២០២០ ដោយ​រំពឹងទុកថានឹងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធសេវា Yes 5G ជាផ្លូវការនៅក្នុងឆ្នាំនេះ។ ការ​សាកល្បង​បច្ចេកវិទ្យា 5G របស់ Yes Seatel នេះ​គឺ​ជា​ក្រុមហ៊ុន​ទី២ ហើយ​បន្ទាប់​ពី​ក្រុមហ៊ុន Smart និង Huawei ដែល​បាន​ធ្វើ​ដាក់​តេស្ត​សាកល្បង​កាល​ពី​ដើម​ខែ កក្កដា ឆ្នាំ ២០១៩ កន្លង​ទៅ។

Yes 018 មានបណ្តាញ 4G ១០០% ដែលគ្របដណ្តប់ចំនួនប្រជាជនជាង ៩០% នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ត្រូវ​បាន​បំពាក់​ដោយ​បណ្ដាញ​ខ្សែ​កាប​អុបទិក​ក្រោម​ដី​ជាង ១២ ០០០ គីឡូម៉ែត្រ​នៅ​ទូទាំង​ប្រទេស។ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធបណ្តាញបែបនេះ Yes 018 ត្រៀម​ខ្លួន​ជា​ស្រេច​​ក្នុង​ការ​ផ្លាស់​ប្តូរទៅប្រព័ន្ធសេវា 5G ។

នៅ​ពេលដែលប្រព័ន្ធសេវា Yes 5G ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ វានឹង​ជា​ការ​បើក​ឱកាស​ថ្មី​សម្រាប់​ការ​កែលម្អវិស័យអប់រំ កសិកម្ម និងឧស្សាហូបនីយកម្ម ដែល​ជា​សសរគ្រឹះ​សំខាន់​ទាំងបី​សម្រាប់​ប្រទេស​កម្ពុជា។ យោងតាម GSMA បច្ចេកវិទ្យា 5G នឹង​ជំរុញ​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប ៤,៨% សម្រាប់​ប្រទេស។ បច្ចេកវិទ្យា 5G នឹង​ផ្លាស់​ប្តូរ​ពិភពលោក​ដែល​យើង​កំពុង​រស់​នៅ​នេះ​តាម​រយៈបច្ចេកវិទ្យា AI Robotics, Drones, IoT, and បច្ចេកវិទ្យាSmart Cities៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;