អតីតកីឡាករ Barca ជាអ្នកជួយ ROMA ឈ្នះក្រុមពីបែលហ្សិកនៅ Europa League

  • 2020-02-21 03:53:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ Carles Pérez ដែលទើបនឹងត្រូវបានក្លឹបអ៊ីតាលី AS ROMA ខ្ចីជើងពី Barcelona អំឡុងទីផ្សារដោះដូរកីឡាកររដូវក្តៅមុននេះ អាចស៊ុតបាន ១ គ្រាប់ហើយក៏ជាគ្រាប់ជ័យជម្នះលើក្រុម KAA Gent ដែលមកពីបែលហ្សិកនៅជើងទី ១ វគ្គ ៣២ ក្រុមពានរង្វាន់ Europa League ។

Carles Pérez /រូបថត៖ Europa League
អតីតកីឡាករ Barca ម្នាក់នេះបង្ហាញដំបូងបំផុតឲ្យក្លឹបថ្មី ដោយចំណាយពេលលេងទើបនឹងបាន ១២ នាទីខណៈដែលកីឡាករផ្សេងមិនទាន់បែកញើសផង គេអាចស៊ុតបាន ១ គ្រាប់ទៅហើយ។ សម្រាប់ជើងទៅ ២ ROMA នឹងទៅលេងនៅដីបែលហ្សិកវិញម្ដងនៅម៉ោង ៣ រំលងអាធ្រាត្រថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០២០៕

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

អត្ថបទ៖ រក្សា

;